លោក សម រង្ស៊ី បញ្ជាក់ថា ការដឹកនាំប្រទេសតាមរបបកុម្មុយនិស្ត បានគំរាមកំហែងកម្ពុជា

ថ្មីៗនេះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា ឡេនីន (មេដឹកនាំកុម្មុយនិស្តមុនគេ នៅសហភាពសូវៀត) ៖ ” សុខចិត្តផ្តន្ទាទោសមនុស្សស្លូតត្រង់១០០នាក់ ជាជាងឲ្យខ្មាំងម្នាក់រួចខ្លួន “។ ចាប់តាំងពីឆ្នាំ ១៩១៧ (ឆ្នាំបដិវត្តន៍កុម្មុយនិស្តនៅប្រទេសរុស្ស៊ី ដែលក្លាយទៅជាសហភាពសូវៀត) របបកុម្មុយនិស្តទាំងអស់ក្នុងពិភពលោកពី ស្តាលីន ដល់ ប៉ុល ពត និង ហ៊ុន សែន បានធ្វើតាមដំបូន្មាន របស់ឡេនីន។

លោក សម រង្ស៊ី បានពន្យល់ថា ការដែលមិនបានដឹកនាំប្រទេសកម្ពុជាតាមគន្លងប្រជាធិបតេយ្យនឹងអាចធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបបដឹកនាំប្រទេសតាមបែបផ្តាច់ការឬកុម្មុយនិស្ត ហើយទំនាក់ទំនងជាមួយមហាអំណាចប្រជាធិបតេយ្យក៏មិនបានរឹងមាំដែលបញ្ហាទាំងនេះបានគំរាមកំហែងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ព្រោះមហាអំណាចប្រជាធិបតេយ្យជាម្ចាស់ជំនួយដ៏សំខាន់សម្រាប់កម្ពុជា។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ការដឹកនាំប្រទេសតាមរបបកុម្មុយនិស្តបានគំរាមកំហែងកម្ពុជា ជាក់ស្តែងក្នុងប្រវត្តិសាស្រ្តបង្ហាញថានៅពេលកម្ពុជាកាន់របបកុម្មុនិស្តប្រទេសជាតិអន្តរាយ និងប្រជាពលរដ្ឋក៏អន្តរាយផងដែរ។ ដូច្នេះមានតែប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនៅលោកខាងលិចទេ ដែលអាចជួយប្រទេសកម្ពុជាបាន ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍបានល្អ។

ចំណែកលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បានបញ្ជាក់ដែរថា របបដឹកនាំប្រទេសកម្ពុជា និងក្រុមមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃនេះមិនទាន់ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យនៅឡើយទេដែលបញ្ហានេះហើយគឺជាឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ដូច្នេះប្រទេសមហាអំណាចប្រជាធិបតេយ្យជាច្រើន រួមទាំងអង្គការសហប្រជាជាតិផងនោះ ក៏បានសន្យាជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមគន្លងប្រជាធិបតេយ្យផងដែរ៕

IMG_0632

Source link

x

Check Also

មេ​ឈ្មួញ ស្រេង ម៉េង កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​

ថ្មីៗ​នេះ​សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ដើមខែ​មករា ឆ្នាំ​២០១៨ រហូតមក​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប ...

សង្គម​ស៊ីវិល​អាមេរិក​​ លើក​ទឹកចិត្ត​សង្គម​ស៊ីវិល​ខ្មែរ​ឲ្យ​ជម្នះ​ការ​គាប​សង្កត់ ​ដើម្បី​សេរីភាព

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាមេរិកាំង​ធំៗ​មួយ​ចំនួន បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ខ្មែរ បន្ត​ជម្នះ​នឹង​ការ​រឹត​បន្តឹងនិង​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដើម្បី​រក្សា​លំនឹង​សេរីភាព​និង​រុញច្រាន​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ...