លោក យ៉ែម បុញ្ញប្ញទ្ធិ បញ្ជាក់ថា ខ្មែរគ្រប់រូបគាំទ្រខ្មែរការពារទឹកដីព្រៃឈើ…!

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ បានបញ្ជាក់នៅថ្មីៗនេះ ថា គាំទ្ររាល់ចំណាត់ការក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារព្រំដែនគ្រប់ទិសជាមួយប្រទេសជិតខាង ដែលមានព្រំដែនជាប់គ្នា ដោយសន្តិវិធី អហិង្សា ដោះស្រាយបញ្ហាតាមគោលការណ៍សន្តិសហវិជ្ជមាន ជាពិសេសគោរពតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ លោក យ៉ែម បុញ្ញប្ញទ្ធិ បានបន្ថែមថា យុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមគាំទ្រ ការពារបូរណភាពទឹកដីខ្មែរ អធិបតេយ្យភាព ដីខ្មែរត្រូវតែខ្មែរនៅ គ្រប់ៗជំនាន់បន្តបន្ទាប់ទៀត។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក យ៉ែម បុញ្ញប្ញទ្ធិ បានសង្កត់ធ្ងន់ថា ទឹកដីមហានគរធំធេង ខ្មែរកសាងអង្គរ ខ្មែរមានអារ្យធម៌ វប្បធម៌ល្បីរន្ទឺសុះសាយ ខ្មែរអង្គរសាមគ្គីមោះមុតក្លាហានការពារទឹកដី តម្កល់ផលប្រយោជន៍ជាតិជាធំ ខ្មែរមោះមុតមិនចោលជាតិ។

ការលើកឡើងរបស់លោក យ៉ែម បុញ្ញប្ញទ្ធិ ត្រូវគេសង្កេតឃើញថា ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទសឡាវ ដែលករណីនេះខ្មែរគ្រប់ភាគីគប្បីសាមគ្គីគ្នាជាធ្លុងមួប្រឆាំងនឹងបរទេសឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕

IMG_0446

Source link

x

Check Also

ករណីម្ចាស់កាស៊ីណូណាសាវើល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀម ក្នុងភូមិផ្សារព្រំ ...

​សមត្ថកិច្ច​ចុះ​ណែនាំ​ផ្អាក​ការទទួល​បញ្ចាំ​ទៅដល់​ម្ចាស់​ទីតាំង ២ កន្លែង​ក្នុង​ភូមិ​វត្ត​លៀប​

បាត់ដំបង ៖ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំការ​សំរោង​បាន​ចុះ​នែរ​នាំ​និង​ធ្វើ​កិច្ចសន្យា​ផ្អាក​ការទទួល​បញ្ចាំ​ផល​ចោរកម្ម​ផ្សេងៗ​ទៅ​ដល់​ម្ចាស់​ទីតាំង​២​កន្លែង​ដែល​គ្មាន ច្បាប់​ស្ថិត​ក្នុង​ភូមិ​វត្ត​លៀប​។ ​លោក ...