លោក យិន សា​វ៉េ​ត អភិបាលក្រុង ចែក​អំណោយ ជូន ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៤​គ្រួសារ​

កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​អង្គារ៍​១៣​រោច ខែ​មាឃ​ឆ្នាំ​រកា ន​ព្វ ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៨ លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​រួម​ដំណើរ​ដោយ​សហការី​បាន​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ទៅ​ចែក​ជូន​ជន​ចាស់ជរា​ស្ត្រី​មេម៉ាយ​ចំនួន​៤​គ្រួសារ​ក្នុង​ភូមិ​ចុង​កោះ​សង្កាត់​ផ្សារឆ្នាំង​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក​យិន សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ហេង សំរិន ប្រធានរដ្ឋសភា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង លោកស្រី​កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​ដែល​កន្លងមក​លោក​នាយ​ក​រដ្ឋមន្ត្រី និង​លោក លោកស្រី​តែងតែ​នឹករលឹក គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង​នៅពេលដែល​មាន​ទុក្ខ​លំបាក  គឺ​លោក​នាយករដ្ឋមន្ត្រី និង​លោកស្រី​ប៊ុន រ៉ានី ហ៊ុន សែន តែង​ផ្តល់​ជូន​នូវ​អំណោយ​និង​ថវិកា​ចូលរួម​ជាមួយ​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់​ដោយ​មិន​ប្រកាន់​ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។​

​លោក យិន សា​វ៉េ​ន ក៏​បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​ទាំង​៤​គ្រួសារ​ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់​នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត​និង​អប់រំ​កូន​អោយ​ខិតខំ​រៀនសូត្រ​ហើយ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​អំពើ​អប្បាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​។​

​ក្នុងឱកាស​នោះ​លោក​យិន សា​វ៉េ​ន និង​សហការី​បាន ចែក​អំណោយ​ដល់​គ្រួសារ​ទាំង​៤​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៥០​គីឡូក្រាម គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​និង​ថវិកា​១០​ម៉ឺន​រៀល​ផងដែរ​។​

​តំណាង​អោយ​គ្រួសារ​ទាំង​៤​គ្រួសារ​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់​លោក ហេង សំរិន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន លោកស្រី កែ ច័ន្ទ​មុនី លោក​យិន សា​វ៉េ​ន​ព្រមទាំង​សមាគមនារី​ក្រុង​កំពង់ឆ្នាំង​ទាំង​អស់​ដែល​បាន​ជួយ​សំរាល​ការលំបាក​របស់​ពួកគាត់ សូម​គោរព​ជួន​ពរ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  លោក លោកស្រី​សូម​ទទួលបាន​ជ័យជំនះ​ឈ្នះ​មាស​ត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព សុខដុមរម្សនា និង​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព និង​ភាព​សម្បូរ​សប្បាយ​រុងរឿង​រហូត​ត​ទៅ​អនាគត​៕
​រី ភា​រិទ្ធិ​

 

h180214a1 h180214a3 h180214a2 h180214a5

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...