លោក ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងហិរញ្ញវត្ថុ កំពុងតែល្បីល្បាញរឿងពុករលូយ

ថ្មីៗនេះមន្ត្រីក្រសួងហិរញ្ញវត្ថុ បានស្នើទៅអង្គភាពប្រឆាំងអំពើពុលរលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានឲ្យចាត់វិធានការទៅលើការប្រើប្រាស់ថវិកាគម្រោងក្រោមការគ្រប់គ្រងរបស់លោក ប៉ែន ធីរុង្គ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងហិរញ្ញវត្ថុ។ មានន័យថារឿងអាស្រូវពុករលួយដល់ឆ្អឹងរបស់លោក ប៉ែន ធីរុង្គ មិនអាចបិទបាំងតទៅទៀតទេ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តោយឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយរបស់លោក ប៉ែន ធីរុង្គ ជាបន្ទាន់ផងដែរព្រោះមន្ត្រីរូបនេះល្បីខាងពុករលួយជាយូរមកហើយ។

មន្ត្រីតូចតាចនៅក្នុងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលបានបង្ហើបឲ្យដឹងថា លោក ប៉ែន ធីរុង្គ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ មានចរិតច្រងេង ច្រងាង មិនដែលស្តាប់យោបល់មន្ត្រីក្រោមឱវាទឡើយ។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ែន ធីរុង្គ អាចមានខ្នងបង្អែករឹងមាំហើយប្រើប្រាស់ថវិកាគម្រោងនានាដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់ និងមានបញ្ហាបក្ខពួកនិយមផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរទុកឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ ហើយគួរចាត់វិធានការតាមច្បាប់ទៅលើមន្ត្រីពុករលួយ។

តាមប្រភពពីមន្ត្រីក្នុងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងទៀតថាច្រើនឆ្នាំមកនេះលោក ប៉ែន ធីរុង្គ ប្រើអំណាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននិងប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព។ ការដែលលោក ប៉ែន ធីរុង្គ ហ៊ានប្រព្រឹត្តបែបនេះគឺអាចមានការបើកដៃពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយចំនួនផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយមន្ត្រីតូចតាចត្រូវប្រឈមនឹងការបង្ក្រាបសព្វបែបយ៉ាង។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុលរលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ប៉ែន ធីរុង្គ ជាបន្ទាន់ព្រោះការស៊ើបអង្កេតនេះអាចជាការព្រមានដល់មន្ត្រីពុករលួយដទៃទៀតផងដែរ៕

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ

Source link

x

Check Also

លោក​អ៊ួ​ន​ឈិន​អតីត​អ្នកយក​ព​តិ​មាន​វិទ្យុ​អាស៊ីសេរី​ជា​តារាភាពយន្ត​ស៊ិ​ច​?!

​ភ្នំពេញ​៖​បន្ទាប់ពី​ត្រូវ​នាំយកទៅ​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​ក្រោម​បទ​ចោទថា​ពីបទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារជាតិ​»​ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៧ (​ប្រាំពីរ​) ឆ្នាំ ទៅ​១៥ ...

ថ្លើមធំ​ណាស់ ! ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ហ៊ាន​រំលោភបំពាន​នាយករដ្ឋមន្ត្រី​ក្នុង​រឿង​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម

ក្រោយ​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តី​ចេញ​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ...