Don't Miss

លោក ប៉ុល ហំម បញ្ជាក់ថា គណបក្សសង្រ្គោះជាតិមិនមែនចេះតែសន្យាចោលទេ គឺមានអ្នកជំនាញគ្រប់គ្រាន់សម្រាប់ដឹកនាំឃុំ-សង្កាត់ ឲ្យរីកចម្រើន

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម នៅថ្ងៃនេះបានបញ្ជាក់ថា គណបក្សសង្រ្គោះជាតិមិនមែនចេះតែសន្យាចោលដើម្បីគ្រាន់តែចង់ទាក់ទាញការគាំទ្រប៉ុណ្ណោះទេ គឺគណបក្សមានគោលនយោ បាយច្បាស់លាស់ និងមានមន្រ្តីគណបក្សដែលមានសមត្ថភាពជាអ្នកជំនាញពិតប្រាកដដែលអាចធ្វើឲ្យគោលនយោបាយដែលដាក់ចេញដោយគណបក្សសង្រ្គោះជាតិនឹងអាចអនុវត្តន៍ដោយប្រសិទ្ធភាពខ្ពស់។

លោក ប៉ុល ហំម បានពន្យល់ថា គណបក្សសង្រ្គោះជាតិ មានមន្រ្តីនិងអ្នកជំនាញដែលក្នុងនោះមានទាំងអ្នកសេដ្ឋកិច្ច អ្នកច្បាប់ អ្នកពាណិជ្ជកម្ម សង្គម រដ្ឋបាល និងការទូតជាដើមដែលធ្វើឲ្យគណបក្សសង្រ្គោះជាតិរឹងមាំនិងអនុវត្តន៍គោលនយោបាយរបស់ខ្លួនដែលបានផ្សព្វផ្សាយកន្លងមកនោះអនុវត្តន៍ទៅរួចនិងទទួលបានលទ្ធផលជាក់ស្តែង។ លោក ប៉ុល ហំម បានសង្កត់ធ្ងន់ថា មន្រ្តីមានសមត្ថភាពក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ចង់ធ្វើការជាមួយគណបក្សសង្រ្គោះជាតិផងដែរ។

សព្វថ្ងៃនេះមានការយល់ឃើញពីរផ្ទុយគ្នាគឺមួយយល់ថាការអភិវឌ្ឍបច្ចុប្បន្នគឺគ្រប់គ្រាន់ហើយរីឯមតិមួយទៀតយល់ថាមិនទាន់គ្រប់គ្រាន់នោះទេដែលត្រូវតែធ្វើការផ្លាស់ប្តូរ។ ចំពោះមុខបញ្ហាខាងលើនេះលោក ប៉ុល ហំម បានពន្យល់ថា សំខាន់ពលរដ្ឋបោះឆ្នោតចង់ឲ្យមានការផ្លាស់ប្តូរមានការកើនឡើងដែលបង្ហាញច្បាស់ថាការដឹកនាំបច្ចុប្បន្នមិនត្រឹមត្រូវទើបធ្វើឲ្យប្រជាពលរដ្ឋចង់បានការផ្លាស់ប្តូរមេដឹកនាំថ្មី។

ជុំវិញបញ្ហាខាងលើនេះ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថាសូមប្រជាពលរដ្ឋខ្មែរកុំមានការព្រួយបារម្ភរឿងបោះឆ្នោតហើយមានសង្រ្គាម ព្រោះគណបក្សសង្រ្គោះជាតិប្រកាន់ខ្ជាប់នូវវប្បធម៌សន្តិភាព និងអហិង្សា ដូច្នេះប្រជាពលរដ្ឋមិនត្រូវចាញ់សម្លុតឬការបំភិតបំភ័យរបស់ក្រុមអ្នកកាន់អំណាចបច្ចុប្បន្នឡើយ។ លោក ប៉ុល ហំម បានបន្ថែមថា បើមានសង្រ្គាមតើគេធ្វើសង្រ្គាមជាមួយអ្នកណា បើគណបក្សសង្រ្គោះជាតិគ្មានទ័ពនិងគ្មានអាវុធផងនោះ ហើយគណបក្សសង្រ្គោះជាតិក៏ចង់បានអំណាចតាមរយៈការបោះឆ្នោតដោយយុត្តិធម៌ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកភាពសម្បូររុងរឿង៕

18600714_1165095680303391_570715442_n

Source link

x

Check Also

ឧកញ៉ា សុខ គង់ ពិតជា​ថ្លើមធំ​មែន ឬ​ជា​ល្បែង​? ក្រុមហ៊ុន Sokha Hotel ប្តូរ​ឈ្មោះ​រមណីយដ្ឋាន «​បូកគោ​» ទៅជា​រមណីយដ្ឋាន «​សុខា​» ផ្អើល​ដល់​នាយករដ្ឋមន្ត្រី

​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ ក្រុមហ៊ុន សុខា ...

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ប៉ុស្ដិ៍​៧៥១​ក្នុង​ទឹកដី​យួន​ត្រូវបាន​គេ​ឈូសឆាយ​ផ្លូវ​រួចជាស្រេច​ដើម្បី​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី តាម​ប៉ុស្ដិ៍​លេខ​៤ និង​ប៉ុស្ដិ៍​លេខ​៥ ...