លោក ប៉ាន់ មរកត នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ក្នុង​ខេត្តពោធិ៍សាត់

​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ​បង្ហើប​ឲ្យ​ដឹងថា ជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ប៉ាន់ មរកត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងបរិស្ថាន​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ដូច្នេះហើយ​ទើប​លោក ប៉ាន់ មរកត បណ្ដោយ​ឲ្យ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ឃុបឃិត​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​។ ជាក់ស្ដែង​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល​និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​រង​ការបំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មួយចំនួន​គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ ប្រកបដោយ​ប្រសិទ្ធភាព​ហើយ​ការបង្ក្រាប​ឈ្មួញ​ធំៗ​គឺជា​រឿង​សំខាន់បំផុត​។

ជាង​មួយ​សប្ដាហ៍​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តពោធិ៍សាត់ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ ជា​បន្តបន្ទាប់​ជាពិសេស​បង្ក្រាប​ពលរដ្ឋ​ដែល​ដឹកឈើ​តាម​ម៉ូតូ​ឬ​គោយន្ត​ជាដើម ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ចំណែក​ឈ្មួញ​មួយចំនួន​ដែល​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​មិនឃើញ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប នៅឡើយ ហើយ​ករណីខ្លះ​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹកឈើ​ធំៗ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក៏​ដោះលែង​ទៅវិញ​ស្ងាត់ៗ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​មួយចំនួន​បាន​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តពោធិ៍សាត់ ធ្វើជា​ខ្នងបង្អែក​ដើម្បី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទាល់តែសោះ​។ ក្នុងនោះ​មាន​មន្ត្រី​អាវុធហត្ថ​ខេត្តពោធិ៍សាត់​ម្នាក់ គឺជា​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តពោធិ៍សាត់ ជា​យូរ​មកហើយ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ឡើយ​៕

tt-1លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់
image logging-855

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...