លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប នៅតែ​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​ដូចជា បៀ​អាប៉ោង និង​ក្ដាម​ឃ្លោក​ជាដើម កើតឡើង​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ មានការ​រិះគន់​ចំៗ​ថា​មេ​នគរបាល​ប៉ុស្ដិ៍​សង្កាត់​ស្លក្រាម ក​ក៏ដូចជា​អធិការនគរបាល​ក្រុង​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រដ្ឋាភិបាល​នោះទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប តទៅទៀត​ឡើយ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​នៅ​មិន​ឆ្លា​យ​ប៉ុន្មាន​ពី​ស្នាក់ការ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​ស្លក្រាម មាន​គេ​បើក​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ អ្នកបើក​ល្បែងស៊ីសង​ឈ្មោះ តុង នៅក្នុង​ភូមិ​បឹង​ដូន​ប៉ា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​នគរបាល​សង្កាត់​ស្លក្រាម ក៏ដូចជា​អធិការនគរបាល​ក្រុង​សៀមរាប ទើប​អាច​បើក​ល្បែងស៊ីសង​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​នៅ​ខេត្តសៀមរាប បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​ដូចជា ល្បែងស៊ីសង អំពើចោរកម្ម និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​យ៉ាង​ពេញបន្ទុក​។

​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បើក​ល្បែងស៊ីសង​បៀ​អាប៉ោង និង​ក្ដាម​ឃ្លោក​ទ្រង់ទ្រាយ​ធំ​នៅក្នុង​អតីត​ហាង​យីហោ​៨៨៨៨ ខាងក្រោយ​ស្តា​ត​ចាស់​ហើយ​មិនទាន់​ឃើញ​លោក ដេ​ត មេ​ប៉ុស្ដិ៍នគរបាល​សង្កាត់​ស្វាយដង្គំ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​សង្ស័យថា​មេ​ប៉ុស្ដិ៍នគរបាល​សង្កាត់​ស្វាយដង្គំ និង​អធិការនគរបាល​ក្រុង​សៀមរាប ព្រមទាំង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​មិន​បង្ក្រាប​ល្បែងស៊ីសង​តាម​តួនាទី​របស់ខ្លួន​។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​នៅ​ខេត្តសៀមរាប ជាបន្ទាន់​ជាពិសេស​គឺ​នៅ​ក្រុង​សៀមរាប ព្រោះ​កន្លងមក​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ក្នុង​ខេត្តសៀមរាប គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ខ្លះៗ​ប៉ុណ្ណោះ ក្នុងខណៈដែល​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​៕

police-tong-242x500លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប
game-t-d-375x500 game-tong-500x375 game-tong1-500x375

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...