Don't Miss

លោក ឃួ​ង ស្រេង ចូលរួម​ផ្សព្វផ្សាយ​សេចក្តីប្រកាស​តំបន់​វិនិច្ឆ័យ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​សហគមន៍​វិមាន​ទ្រង់ ជាមួយ​ប្រជាពលរដ្ឋ​ជាង​៤០០​គ្រួសារ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន ដឹកនាំ មន្ដ្រី​នៃ មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយាដី​រាជធានី​ភ្នំពេញ រួមជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន សុខ ចូលរួម ផ្សព្វផ្សាយ​សេចក្តីប្រកាស​តំបន់​វិនិច្ឆ័យ ជូន ប្រជា ពលរដ្ឋ​ស្ថិតក្នុង​សហគមន៍​វិមាន​ទ្រង់ ស្ថិតក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ ជូន​ប្រជាពលរដ្ឋ​ជាង​៤០០​គ្រួសារ កាលពី​រសៀល​ថ្ងៃ​ទី ១១ តុលា ឆ្នាំ​២០១៧ ។

​លោក​សារិន វណ្ណា  ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ រាជធានី  បានបញ្ជាក់​ថា​៖   ការផ្សព្វផ្សាយ សេចក្តីប្រកាស​តំបន់​វិនិច្ឆ័យ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ធ្វើឡើង​ទៅ​តាម​ការស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍ វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់​នេះ ។ ដូច្នេះ​លោក​ស្នើ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំ​នង់ និង​សុរិយាដី​រាជធានី​ភ្នំពេញ ដោយ​ត្រូវ បោះ​បង្គោលព្រុំ​សំគាល់​ក្បាល​ដី​របស់​ខ្លួន​អោយបាន​ច្បាស់លាស់ ហើយ​បើ​ដី​មាន​ទំនាស់​ប្រញាប់​ដោះស្រាយ សម្របសម្រួល​គ្នា​អោយបាន​ចប់ បើ​មិន​ដូច្នោះ​ទេ ពោល​គឺ​បើ​ដី​មាន​ទំនាស់​ដោះស្រាយ​មិន​ត្រូវ​គ្នា​គឺ​ក្រុមការងារ សម្រេច​ខ្វៀល​ចេញ​ហើយ ដែល​វា​នឹង​បង្ក​ការ​លំ​បាល​ដល់​បងប្អូន​នៅ​ពេល​ក្រោយ នៅពេល​ដែល​បងប្អូន​ចង់​ធ្វើ​ប្លង់​កម្មសិទ្ធិ​នោះ​។ លោក​បន្តថា​៖ ការផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ទទួល​សេវា​ទេ ក្រោយ​ពី​វាស់វែង​កំណត់​ចំណី​ផ្លូវ​សាធារណៈ​រួច បើ​ទោះ​តាម​ច្បាប់​មួយ​ក្បាល​ដី​ប្រជាពលរដ្ឋ​ត្រូវ​បង់​៤០​មុឺន​រៀលក៏​ដោយ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ការ​មក​នេះ​គឺ​ដើម្បី​ប្រកាស​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រោយពី​ផ្តល់​កម្មសិទ្ធិ​រួច​នោះ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​អាច​យក​ប្លន់​ដី នេះ​ទៅ​ដាក់​នៅ​ធនាគារ ដើម្បី​យកប្រាក់​មក​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​។​

​លោក​ឃួង ស្រេង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំង​៤០០​គ្រួសារ ក្រោយពី​ទទួលបាន​ប្លង់​កម្ម​សិទ្ធ ស្របច្បាប់​ហើយ បើ​អាច​ជៀសវាង​បាន​គួរ​កុំ​យក​ប្លង់​ដី​នេះ ទៅ​បញ្ចាំ​អី​វា​អាច មាន​បញ្ហា​ទុក្ខលំបាក​ច្រើន​ទៅ​ថ្ងៃក្រោយ ដូច​ពាក្យចាស់​ថា ទឹកភ្នែក​ជូត​ក្បាលជង្គង់​។

​លោក​បន្ដថា​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​វិមាន​ទ្រង់ ស្ថិតក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ​នេះ ដី​មាន ប៉ុន្មាន​គឺ​រដ្ឋបាល​រាជធានី​ប្រគល់អោយ​ប៉ុណ្ណឹង​វិញ  ៕

 

img201711012dp3 (1) img201711012dp3 (2) img201711012dp3 (3)

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...