លោក ឃួ​ង ស្រេង​៖ ស្នើ​ឱ្យ​អ្នក​វិនិយោគទុន និង​អ្នក​ទេស ច​រណ៍​អង់គ្លេស​មក​បណ្តាក់ទុន​,​នឹង​ទស្សនា​នៅ​កម្ពុជា​ឲ្យបាន​ច្រើន​

ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​អ្នកវិនិយោគ ទុន និង​អ្នក​ទេសចរណ៍ អង់គ្លេស​មក​បណ្តាក់ទុន នឹង​ទស្សនា​នៅ​កម្ពុជា ឲ្យបាន​ច្រើន​។​លោក​អភិបាល​បានស្នើ​បែបនេះ​ក្នុង​ជំនួប​ជាមួយ​លោកអេត​វ៉​ត វ៉ា​ស៊ី ប្រេសិត​ពាណិជ្ជកម្ម​នាយ​ក​រដ្ឋមន្ត្រី​របស់​ចក្រ​ភព​អង់គ្លេស់​ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម កាល​ពិ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១៣​រោច ខែ​មាឃ ឆ្នាំ រកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ​កុម្ភះ ឆ្នាំ ២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ការងារ​អភិវឌ្ឍន៍​រីកចម្រើន របស់​រាជធានី​ភ្នំពេញ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន​ជាច្រើ​ន​រួម មាន​អគារ​ខ្ពសៗ​រីក​ដូច​ផ្សិត ហើយ​ទំហំ​នៃ​ការវិនិយោគ​ក៏​បាន​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផងដែរ ។ ភ្នំពេញ​ជា​ទីក្រុង​ប្រមូលផ្តុំ​ទៅដោយ​សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្ត្រ ដោយមាន ប្រជាពលរដ្ឋ រស់នៅ នឹង​ស្នាក់អាស្រ័យ ៣​លាន់​នាក់ និង​មាន​យានយន្ត​រាប់លាន​គ្រឿង ។ ទន្ទឹម​នឹង​ការ រីកចម្រើន រាជធានី​ភ្នំពេញ​ក៏​មាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ផង​ដែរ ពិសេស​លើ បញ្ហា​ចរាចណ៍ ដែល​តម្រូវ​ឲ្យ​យើង​មាន​ដំណោះស្រាយ​ឲ្យបាន​ល្អ​។​

​លោក អេត​វ៉​ត វ៉ា​ស៊ី  ប្រេសិត​ពាណិជ្ជកម្ម​នាយ​ក​រដ្ឋមន្ត្រី​របស់​ចក្រ​ភព​អង់គ្លេស់ ប្រចាំ​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​ឪ​កាស​នោះ​ក៏​បាន​ថ្លែង​ការកោតសរសើ​ពី ការរីកចម្រើន​របស់​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ ដោយ​កំនើនសេដ្ឋកិច្ច នឹង​ការ​អភិវឌ្ឃន៍​មាន​ល្បឿន​លឿន ។ នេះ​ជា​ការ​ទាក់​ទាយ​យ៉ាងខ្លាំង​ដល់​អ្នកវិនិយោគ​បរទេស ចង់​មក​វិនិយោគ​នៅ​កម្ពុជា ។​

​ពាក់ព័ន្ធ  និង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា លោក​បញ្ជាក់ថា​៖   ប្រទេស​អង់គ្លេស​មាន​ក្រុមហ៊ុន​ឈ្មោះ Mabey Bridge ហើយ​ក្រុមហ៊ុន​នេះ​បាន​សាងសង់​ស្ពាន​នៅ​ប្រទេស​ហ្វីលីពិន និង​ប្រទេស​ម៉ាឡេស៊ី រាប់ពាន់​ស្ពាន ។ ពាណិជ្ជកម្ម​នាយករដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស់​បាន​អះអាង​ថា ៖ ក្រុមហ៊ុន​នេះ​ចង់​មាន​វត្តមាន​នៅ​កម្ពុជា​ដែរ ។ ជា​ជំហាន​ដំបូង ក្រុមហ៊ុន Mabey Bridge នឹង​ផ្តល់​ជា​ស្ពាន​គំរូ​មួយ​ដល់​រាជធានី​ភ្នំពេញ​មួយ ។​

​លោក ឃួ​ង ស្រេង បាន​អះអាង​ថា​៖ សម្រាប់​រាជធានី​ភ្នំពេញ គឺ​ត្រូវ​ការកសាង​ហេដ្ឋារចនាសម្ព័ន​ជាច្រើ​ន​ទៀត បើ​ទោះបី​យើង​មាន​ស្ពាន​ឆ្លងទន្លេ ស្ពាន​អាកាស និង​ស្ពាន​ថ្មើលជើង​។ ចំពោះ​ការលើកឡើង ពី​គម្រោង​សាងសង់​ស្ពាន​នេះ ឯកឧត្តម​អភិបាល​បាន​ឯកភាព​នឹង​គាំទ្រ​គម្រោង​នេះ ដោយ​ឯកឧត្តម​នឹង​ចាត់​ឲ្យ​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ សិក្សា​ពី​ការងារ​នេះ ជាមួយនឹង​ក្រុម ប្រេសិត​ពាណិជ្ជកម្ម​នាយ​ក​រដ្ឋមន្ត្រី​របស់​ចក្រ​ភព​អង់គ្លេស់ ប្រចាំ​កម្ពុជា​៕

 

d180214a1 d180214a3 d180214a4 d180214a2

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...