លោក កែប កត់ រង​ការ​រិះគន់ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​អូរ​ជុំ ស្រុក​វ៉ើ​ន​សៃ ស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​នៅក្នុង​ខេត្តរតនគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​លោក កែប កត់ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​បណ្ដា​ស្រុក​នានា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ អាចនិយាយបាន​ថា​លោក កែប កត់ ជា​មេខ្លោង​ធំជាងគេ​ទាក់ទង​ទៅនឹង​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ជាពិសេស​ទាក់ទង​ករ​ណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ប្រសិនបើ​លោក កែប កត់ មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះ គឺ​ឈ្មួញ​មិនអាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ ការដែល​លោក កែប កត់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ ហើយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​អាច​ទទួលផល​ប្រយោជន៍​មួយផ្នែក​ណា​នោះ​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ផងដែរ​។ ប្រសិនបើ​លោក វេ​ង សាខុន មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី ប្រហែលជា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។

នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​នៅតាម​តំបន់​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស ក៏មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដែរ​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ សូម្បីតែ​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញការងារ​នៅ​ខេត្តរតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​ឈ្មួញ​ធំៗ​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​យ៉ាង​គគ្រឹកគគ្រេង​។ មានន័យថា​បទបញ្ជារ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​៕

24131332_388125131619039_2460752739314203894_n 24799252_388125151619037_3550075661106634471_o 24296394_388125098285709_257568848209777029_n 24131550_388125081619044_3410260453891109586_nលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ​

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...