លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​

​ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​មាន​ឈ្មួញ​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​ជាច្រើន​នាក់​បន្ត​ប្រមូល​ទិញ​ឈើ​ស្តុក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ជាច្រើន​កន្លែង​ទៀត​នៅ​ស្រុក​អូ​រយ៉ា​ដាវ​។ តាម​ការ​បង្ហើប​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី ប្រឈម​នឹង​សេចក្ដី​វិនាស​។ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​អាច​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ផងដែរ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ហើយ​ទុក​ឲ្យ​បទល្មើស​កើតមាន​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​អាវុធហត្ថ​ក្នុង​ខេត្តរតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​អូរ​យ៉ា​ដាវ ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​ខ្លាធំ​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ពី​ក្រុង​បាន​លុង ដល់​ច្រក​អូ​រយ៉ា​ដាវ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​កន្លែង ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​ឈើ​ទាំង​ខ្សែៗ​នោះឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​បែរជា​សម្របសម្រួល​ឲ្យ​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​យួន​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ កំពុង​កាក់កប​ក្នុងការ​ប្រមូល​លុយ​ពី​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ហើយ​ការដែល​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការបើក​ដៃ​ពី​សំណាក់​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ស្រុក​អណ្ដូង​មាស ស្រុក​តា​វែង ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ព្រោះ​លោក កែប កត់ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ប្រការនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ គួរពិនិត្យមើល​អំពើពុករលួយ​របស់លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​បក្ខពួក​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

08-11-2017-4 08-11-2017-1-1 69 70

Source link

x

Check Also

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...

ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា គ្រាន់តែ​ទាស់សម្តី​គ្នា​ពេល​ផឹកស្រា​

បាត់ដំបង ៖ កាលពី​នៅ​ថ្ងៃទី 15 វិច្ឆិកា ...