លោក កឹម សុខា អំពាវនាវឲ្យមានឯកភាពជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតចូលមកដល់នេះ ចូរអ្នកទាំងអស់គ្នាគិតផងថា ឱកាសដែលអ្នកទទួលបាននូវសេចក្តីសុខសប្បាយ ជួបជុំក្រុមគ្រួសារ ប្រពន្ធ កូន ចៅ គ្មានអ្នកណារំលោភបំពាននោះ អ្នកដទៃក៏ប្រាថ្នាចង់បានដូចគ្នាដែរ។

លោក កឹម សុខា បានស្នើសុំឲ្យខ្មែរគ្រប់រូបមេត្តាអត់ឱន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសអ្នកដឹកនាំ ជាអ្នកនយោបាយ ក៏ដូចជាអ្នកបើកបរផងដែរ។ នេះជាកុសលផលបុណ្យដ៏ធំធេងណាស់ បើលោកអ្នកអាចធ្វើបានក្នុងឱកាសនេះ។ លោក កឹម សុខា ក៏បានចូលរួមនិងសាទរនូវគុណធម៌នេះផងដែរ។

ក្នុងឱកាសបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌជាដើម គេតែងសង្កេតឃើញថា មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិឧទ្ទិសបុណ្យកុសល ដល់ញាតិកាទាំងប្រាំពីរសន្តាន និងបុព្វការីជន ស្នេហាជាតិ ការពារយុត្តិធម៌ ស្រឡាញ់ប្រជាធិបតេយ្យ ការពារទឹកដីឲ្យបានដល់សុគតិភពគ្រប់ៗគ្នា។

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក៏បានសូមបួងសួងឲ្យប្រជាពលរដ្ឋខ្មែរចាកផុតពីមហន្ដរាយ ចៀសផុតពីសង្គ្រាមនិងទុក្ខវេទនា ជាពិសេសសូមបង្កបង្កើនផលបានច្រើន។ សូមប្រទេសកម្ពុជាទទួលបានឯកភាពជាតិ និងរួមគ្នាដោះស្រាយបញ្ហាដោយសន្ដិវិធីដើម្បីស្វែងរកសេចក្ដីសុខជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ពីព្រោះឯកភាពជាតិនិងសាមគ្គីភាពជាតិមានសារៈសំខាន់ ធានាបានដល់ការអភិវឌ្ឍ និងសន្តិភាព៕

IMG_0445

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...