លោក កឹម សុខា បញ្ជាក់ថា ស្រ្តីជាភេទទន់ខ្សោយជាងបុរស តែអាចមានសមត្ថភាពការងារលើបុរស

ថ្មីៗនេះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា បើទោះជាស្រ្តីជាភេទទន់ខ្សោយជាងបុរសពិសេសខាងកាយសម្បទាក៏ពិតមែន តែស្រ្តីមួយចំនួនអាចមានសមត្ថភាពលើបុរសទៀតផង ពិសេសសមត្ថភាពការងារខាងប្រើបញ្ញាជាដើម។ ដូចនេះហើយទើបគណបក្សសង្រ្គោះជាតិមានគោលនយោបាយលើកទឹកចិត្តដល់ស្រ្តីឲ្យចូលរួមការងារនយោបាយ សេដ្ឋកិច្ច និងសង្គមជាដើម។

លោក កឹម សុខា បានពន្យល់ថា បច្ចុប្បន្ននេះស្រ្តីមិនត្រូវបានក្រុមអ្នកកាន់អំណាចបច្ចុប្បន្នលើកទឹកចិត្តឲ្យបានទូលំទូលាយនោះទ ហើយមានករណីខ្លះស្រ្តីត្រូវបានគេបំបិទសិទ្ធសេរីភាពរំលោភបំពានទាំងផ្លូវកាយនិងផ្លូវចិត្ត។ ជាក់ស្តែងជនរងគ្រោះក្នុងជម្លោះដីធ្លី ការតស៊ូមតិផ្នែកបរិស្ថាន និងនយោបាយនាពេលកន្លងមក សមត្ថកិច្ចក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបានវាយបង្រ្កាបដោយហិង្សាក៏មានដែរ។

ចំពោះមុខបញ្ហាខាងលើនេះមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិកន្លងមក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នស្រ្តីជាច្រើនបានចេញមុខតវ៉ាដោយសន្តិវិធីទាមទារសិទ្ធិដីធ្លី សិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលផ្សេងៗទៀតជាច្រើន តែមិនត្រូវបានគាំទ្រដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានោះទេ។ ផ្ទុយទៅវិញស្រ្តីទាំងនោះត្រូវបានរារាំងគ្រប់រូបភាព និងមានការចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ផងដែរ នោះក៏ដោយសារតែស្រ្តីទាំងនោះរិះគន់ពីកំហុសឆ្គងរបស់រដ្ឋាភិបាល។

មានការកត់សម្គាល់ទៀតថា សិទ្ធិរបស់ស្រ្តីគឺមានមួយឆ្នាំពេញមិនមែនមានតែថ្ងៃសិទ្ធិនារីនោះទេ ដូច្នេះការផ្តល់អំណោយបន្តិចបន្តួច ឬធ្វើពិធីជប់លៀងផ្សេងៗនោះ វាមិនមែនជាការផ្តល់តម្លៃឲ្យស្រ្តីឲ្យបានពេញលេញនោះទេ។ ជាក់ស្តែងនៅប្រទេសកម្ពុជាមានស្រ្តីច្រើនណាស់ដែលកំពុងតែជួបបញ្ហា គឺទាមទារឲ្យ រដ្ឋាភិបាលដោះស្រាយឲ្យមានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យរឹងមាំ និងមានការអភិវឌ្ឍយូរអង្វែង គឺច្រើនតែឲ្យតម្លៃខ្ពស់ទៅលើស្រ្តី ផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមសកម្មភាពនយោបាយ ការងារសង្គម និងសេដ្ឋកិច្ចដោយគ្មានការគាបសង្កត់៕

18579436_1165100953636197_770040984_n

Source link

x

Check Also

សមត្ថកិច្ច​ច្រក​អូ​រយ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូលទៅ​ស្រុក​យួន​យ៉ាង​រលូន​

​ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ...

មេ​ខ្មូត​ឈើ​ណុង ណាក់​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ទៀតហើយ​នៅ​តំបន់​ក្តុល​និង​បំ​ណ​ក់​! | មាតុភូមិ

មេ​ខ្មូត​ឈើ​ណុង ណាក់​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ទៀតហើយ​នៅ​តំបន់​ក្តុល​និង​បំ​ណ​ក់​! ​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​គ្រប​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅលើ​ឈ្មោះ​ណុង ...