លោក កឹម សុខា បញ្ជាក់ថា គណបក្សសង្រ្គោះជាតិកំពុងមានប្រៀបឈ្នះការបោះឆ្នោតកាន់តែខ្ពស់

នៅថ្ងៃនេះ ប្រធានគណបក្សសង្រ្កោះជាតិ លោក កឹម សុខា បានបញ្ជាក់ថា យោងតាមបរិបទនយោបាយកម្ពុជាបច្ចុប្បន្ន គណបក្សសង្គ្រោះជាតិ មានអំណោយផល(ឱកាស) ដើម្បីដណ្ដើមយកជ័យជម្នះឆ្នាំ២០១៨ខាងមុខនេះ។ ដោយហេតុថា ប្រជាពលរដ្ឋខ្មែរ កាន់តែច្រើនទៅ ច្រើនទៅ ចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។

លោក កឹម សុខា បានពន្យល់ថា ប្រជាពលរដ្ឋខ្មែរចង់ឲ្យមានការផ្លាស់ប្ដូរមានតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ព្រោះបានបង្ហាញតាមរយៈលទ្ធផលបោះឆ្នោតកាលនោះ។ លើសពីនេះទៅទៀត ចំនួនអ្នក ដែលចង់ឲ្យមានការផ្លាស់ប្ដូរនោះ មកដល់បច្ចុប្បន្នអាចកាន់តែកើនច្រើនឡើងថែមទៀត ស្របតាមប្រព័ន្ធព័ត៌មានកាន់តែទូលំទូលាយ ។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ-សកម្មជនគណបក្សសង្គ្រោះជាតិ មិនត្រឹមតែរៀបចំខ្លួន ដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតនោះទេ ពិសេសគឺ ត្រូវរៀបចំខ្លួនបម្រើប្រជាពលរដ្ឋខ្មែរ ឲ្យមាន ការផ្លាស់ប្ដូរជាវិជ្ជមាន ឲ្យកាន់តែប្រសើរជាងនេះ។

ក្នុងឱកាសថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានក្នុង ខណ្ឌមានជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃនេះ លោក កឹម សុខា ក៏បានស្នើដល់សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ គប្បីសាមគ្គីភាពគ្នា ដើម្បីពង្រឹងយុទ្ធសាស្រ្តនយោបាយ សារនយោបាយ និងផែនការនយោបាយឲ្យបានរឹងមាំដែលជាមូលដ្ឋាននៃភាពជោគជ័យក្នុងដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨៕

IMG_0445

Source link

x

Check Also

ករណីម្ចាស់កាស៊ីណូណាសាវើល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀម ក្នុងភូមិផ្សារព្រំ ...

​សមត្ថកិច្ច​ចុះ​ណែនាំ​ផ្អាក​ការទទួល​បញ្ចាំ​ទៅដល់​ម្ចាស់​ទីតាំង ២ កន្លែង​ក្នុង​ភូមិ​វត្ត​លៀប​

បាត់ដំបង ៖ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំការ​សំរោង​បាន​ចុះ​នែរ​នាំ​និង​ធ្វើ​កិច្ចសន្យា​ផ្អាក​ការទទួល​បញ្ចាំ​ផល​ចោរកម្ម​ផ្សេងៗ​ទៅ​ដល់​ម្ចាស់​ទីតាំង​២​កន្លែង​ដែល​គ្មាន ច្បាប់​ស្ថិត​ក្នុង​ភូមិ​វត្ត​លៀប​។ ​លោក ...