Don't Miss

លោក កឹម សុខា បញ្ជាក់ថា ខ្មែរ​គ្រប់រូប​គប្បី​រួបរួម​ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សង្គ្រោះ​ជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃនេះ​បញ្ជាក់ថា ខ្មែរ​គ្រប់រូប​គប្បី​រួបរួម​ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សង្គ្រោះ​ជាតិ​។ លោក កឹម សុខា បាន​បន្ថែមថា ពី​ពេលនេះ​រហូត​ដល់ពេល​បោះឆ្នោត​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើការ​បង្រួបបង្រួម​គ្នា​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​ជាន់ថ្នាក់​ជាមួយ​ប្រពល​រដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​រួបរួមគ្នា​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​។

លោក កឹម សុខា បាន​បញ្ជាក់ថា ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុងនាម​លោក​ផ្ទាល់ លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ សូម​មេ​ត្ដា​បន្ដ​ពង្រឹង​និង​ពង្រីក​ការរួបរួម​គ្នា ដោយ​អហិង្សា ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន តាមរយៈ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​។

នៅ​ឆ្នាំ​២០១៨ ត្រូវបាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចាត់ទុកថា​អ្នកប្រជាធិបតេយ្យ​នឹង​ឈ្នះ​ការបោះឆ្នោត​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា ពីព្រោះ​ចរន្ត​នៃ​ការផ្លាស់ប្តូរ​ច្រើន​ឆ្នាំ​មកនេះ​នឹងមាន​ភាព​រីក​ធំធាត់​ដល់​កម្រិត​មួយ​ដែល​ធានា​ដល់​ការផ្លាស់ប្តូរ ហើយ​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​នឹង​ចាញ់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​។

លោក កឹម សុខា បាន​ពន្យល់​ទៀតថា ច្រើន​ឆ្នាំ​មកនេះ​អ្នក​ប្រជា​ធិ​បេ​យ្យ និង​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​ជំនះ​រាល់​គ្រប់​ឧបសគ្គ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​បាន​ប្រើប្រាស់​គ្រប់​រូបភាព ដើម្បី​គាបសង្កត់ និង​បំភិតបំភ័យ​អ្នកប្រជាធិបតេយ្យ តែ​ពួកគេ​មិនអាច​បញ្ឈប់​ចលនា​ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​ឆ្នាំ​២០១៨​បានឡើយ​៕

20187888_1217197205093238_1822392452_n

Source link

x

Check Also

ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ឆបោក បន្លំ​យក​ចិញ្ចៀន​ក្លែងក្លាយ​ទៅ​បញ្ចាំ ទៅ​តុលាការ​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១៦ ...

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...