លោក​អ៊ួ​ន​ឈិន​អតីត​អ្នកយក​ព​តិ​មាន​វិទ្យុ​អាស៊ីសេរី​ជា​តារាភាពយន្ត​ស៊ិ​ច​?!

​ភ្នំពេញ​៖​បន្ទាប់ពី​ត្រូវ​នាំយកទៅ​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​ក្រោម​បទ​ចោទថា​ពីបទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារជាតិ​»​ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៧ (​ប្រាំពីរ​) ឆ្នាំ ទៅ​១៥ (​ដប់​ប្រាំ​) ឆ្នាំ​លោក​អ៊ួ​ន​ឈិន​អតីត​បុគ្គលិក​អាស៊ីសេរី​ត្រូវបាន​សម​ត្ត​កិច្ច​រកឃើញថា​ជា​តារាភាពយន្ត​ស៊ិ​ច​។​


​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ និង​ហ្វេ​ស​ប៊ុ​ក​ការពិត បាន​ទម្លាយ​រូបភាព រូបភាព និង​វីដេអូ​របស់ លោក អ៊ួ​ន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី ដែល​បាន​ចូលរួម​ថត​វីដេអូ​សិច​ជាមួយ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។​

មន្ត្រីនគរបាល​ជាន់ខ្ពស់​ដដែល​នោះបាន​បញ្ជាក់ថា រូបភាព និង​វីដេអូ​សិច​របស់លោក អ៊ួ​ន ឈិន ដែល​ជួនកាល​លោក​ដើរតួ​ជា​អ្នក​ថត និង​ពេលខ្លះទៀត លោក​ដើរ​ជា​តួ​ប្រុស​ក្នុង​ការសម្តែង​នោះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ នៅក្នុង​កុំព្យូទ័រ​របស់ លោក អួន ឈិន តែម្តង​ដែល​អាច​កំណត់​ជា​បទល្មើស​ថ្មី​មួយ​ផ្សេងទៀត ដែល​សហការ​ជាមួយ​បរទេស​ធ្វើឱ្យប៉ះពាល់​ដល់​សីលធម៌​ខ្មែរ​។
​សូមបញ្ជាក់ថា អតីត​បុគ្គលិក​អាស៊ីសេរី​២​រូប​គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​មួយ​ឈ្មោះ​ម៉ា​រ៉ា​ឌី ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុងពេល​កំពុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន អ្នក​ទាំងពីរ​សុទ្ធតែ​បាន​បដិសេធថា ពួកគេ​មិនបាន​រាយការណ៍​ព័ត៌មាន​បញ្ជូនទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នោះទេ​។​អ្នកនាំពាក្យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ប្រកាសថា វិទ្យុ​អាស៊ីសេរី​មិនបាន​បន្ត​កិច្ចសន្យា ឬ​ទទួល​ព័ត៌មាន​អ្វី​ពី​អតីត​បុគ្គលិក​ទាំងពីរ​រូបនេះ​ទេ និង​ថា អតីត​អ្នកសារព័ត៌មាន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំងពីរ​នាក់​នោះ លែងមាន​ទំនាក់ទំនង​ណាមួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី​តទៅទៀត​ហើយ​។

​ករណី​ចាប់ឃុំខ្លួន​អតីត​បុគ្គ​លឹក​វិទ្យុ​អាស៊ីសេរី​អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា​បាន​ថ្វើ​ឲ្យ​មានការ​អាណិតអាសូ​ពី​អ្នកកាសែត​នានា​មួយចំនួន​ដោយ​ពួកគេ​បាននាំគ្នា​ផ្តឹ​ត​មេដៃ​លើ​ញ្ញត្តិ​មួយ​សុំ​ឲ្យ​មានការ​ដោះលែង​អ្នក​ទាំងពីរ​។​អា​ឡូ​វ​ការរកឃើញ​ករណី​ដើ​តួ​ស៊ិ​ច​ចឹ​ង​មិនដឹងថា​ត្រូវ​គិត​យ៉ាងម៉េច​។​ទោះជា​យ៉ាងណា​គេ​មិនទាន់បាន​រកឃើញ​អ្វី​ពី​ករណី​លោក​យាង​សុ​មេត្តា​នោះទេ​។​

យោងតាម​មាត្រា​៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា​៖ បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ គឺជា​អំពើ​ប្រគល់ ឬ​ធ្វើ​ឲ្យ​ងាយស្រួល​ធ្លាក់​ដល់ដៃ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​សា​លាកប​ត្រ​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ​។ អំពើ​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៧ (​ប្រាំពីរ​) ឆ្នាំ ទៅ​១៥ (​ដប់​ប្រាំ​) ឆ្នាំ​។

asia-chhin2asia-sexasia-sex1

 

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...