លោកឧកញ៉ាលក្សណ៍ បន្តដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសយួនដោយគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់

ក្រុមហ៊ុនឧកញ៉ា អ៊ឹង តាន់វីរៈ ហៅលក្សណ៍ ត្រូវបានប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បញ្ជាក់ថាថ្មីៗនេះ បានសម្រុកដឹកជញ្ជូនឈើទៅគរស្តុកទុក ហើយធ្វើការដឹកជញ្ជូនទៅលក់នៅប្រទេសយួនដោយមិនមានមន្ត្រីជំនាញឬសមត្ថកិច្ច ណាហ៊ានធ្វើការត្រួតពិនិត្យ ឬបង្ក្រាបនោះឡើយ។ ប្រភពដដែលបានបញ្ជាក់ថា ឈើភាគច្រើនជាឈើដែលសមត្ថកិច្ចជំនាញបង្រ្កាបបានពីឈ្មួញផ្សេងៗ ហើយប្រមូលលក់ឲ្យឧកញ៉ា លក្សណ៍ ដែលមានឥទ្ធិពលខ្លាំង។

ការនាំឈើចេញដោយមិនមានការកែច្នៃ ទៅប្រទេសយួនត្រូវបានរដ្ឋាភិបាលបញ្ឈប់ ប៉ុន្តែឧកញ៉ាលក្សណ៍ នៅតែមានឥទ្ធិពលខ្លាំង ក្នុងការនាំឈើចេញទៅបានដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ឡើយ។ សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងខេត្តខាងលើបង្រ្កាបបានតែឈ្មួញតូចតាចគ្មានបក្ខពួក ឬសូកលុយឲ្យមន្រ្តីជំនាញមិនគ្រប់ប៉ុណ្ណោះ ចំណែកឈ្មួញមានឥទ្ធិពលដូចជាឧកញ៉ា លក្សណ៍ នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើយកទៅលក់ឲ្យឈ្មួញយួននៅព្រំដែនបានដដែល។

ច្រករបៀងនៅតាមព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា ភាគច្រើនជាកន្លែងរកស៊ីរបស់ឈ្មួញឈើ និងមន្រ្តីខិលខូចដែលឃុបឃិតជាមួយឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសយួនផងដែរ។ ជាក់ស្តែងឈើរបស់ឧកញ៉ា លក្សណ៍ កំពុងតែធ្វើសកម្មភាពដឹកជញ្ជូនយកទៅលក់ឲ្យឈ្មួញយួនតាមច្ររបៀងព្រំដែននានាយ៉ាងរលូន ហើយករណីខ្លះមានសមត្ថកិច្ចជួយការពារផងដែរ។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋបានស្នើថារដ្ឋាភិបាលគប្បីធានាថាការបង្រ្កាបបទល្មើសព្រៃឈើត្រូវតែប្រព្រឹត្តទៅដោយយុត្តិធម៌ មិនមែនបង្រ្កាបបានតែរាស្រ្តតូចតាច ចំណែកឈ្មួញធំៗនៅតែអាចប្រព្រឹត្តបទល្មើសបានយ៉ាងងាយស្រួលដដែល។ ប្រភពដដែលបានរិះគន់ថា សព្វថ្ងៃនេះមានឈើមួយចំនួនដែលបានមកពីការបង្រ្កាបបទល្មើសមិនបានដាក់ដេញថ្លៃលក់ត្រឹមត្រូវនោះទេ គឺមានតែការឃុបឃិតលក់យកលុយចែកគ្នាយ៉ាងសុខស្រួល៕

IMG_0655

Source link

x

Check Also

​ជាប់​ខ្នោះ​ទៀតហើយ មេ​ឈ្មួញ​ឈើ​គ្រញូង ឈ្មោះ ឃ្វៀ​ង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ សមត្ថកិច្ច ចាប់ខ្លួន​តាម ដីកា តុលាការ​ខេត្ត​ឧត្តរមានជ័​យ​

​ឧត្តរមានជ័យ ៖ លោក កូយ កាន់​យ៉ា ...

សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ស្រុក​ត្បូងឃ្មុំ បានបញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សង្វៀន​បញ្ជល់មាន់​បង្ក​ប់​ដោយ​វង់​អាប៉ោង ក្នុង​ចម្ការ​ចំប៉ី​មួយកន្លែង​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ...