លទ្ធផល​នៃ​ច​កិច្ចប្រជុំ​គណៈកម្មការ​នាយក U.N.P.O

​នៅ​ថ្ងៃទី ១២ និង ១៣ ខែឧសភា ចុង​សប្ដាហ៍​កន្លងទៅនេះ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលប្រជុំ​ជាមួយនឹង គណៈកម្មការ​នាយក នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO នៅ​ទីក្រុង​ព្រួ​សែ​ល ប្រទេស​បែ​ល​ស្សិ​ក ក្នុងនាម​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សមាជិក​គណៈកម្មការ​នាយក​របស់​អង្គការ UNPO ។     កិច្ចប្រជុំ​នេះ មាន​វត្តមាន លោក  Nasser Boladai  តំណាង West Balochistan ជា​ប្រធាន​គណៈកម្មការ​នាយក លោក Abdirahman Mahdi  តំណាង Ogaden ជា​អនុប្រធាន​គណៈកម្មការ​នាយក  ព្រមទាំង​សមាជិក​គណៈកម្មការ ៩ រូប​ទៀត រួមមាន តំណាង Frikaner, Crimean Tatars, East Turkestan, Iranian Kurdistan, Khmer Krom, Oromo, Taiwan, Tibet និង West Papua ។ គណៈ​កម្ម​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ រួមមាន លោក ត្រឹង យ៉ាប់ ជា​អគ្គ​រដ្ឋបាល និង លោក ថាច់ វៀន ជា​អធ​ប​តី ។​

លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ត្រឹង យ៉ាប់ ប្រធានរដ្ឋបាល ចូលរួមកិច្ចប្រជុំ​គណៈកម្មការ​នាយក U.N.P.O នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។

លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ត្រឹង យ៉ាប់ ប្រធានរដ្ឋបាល ចូលរួមកិច្ចប្រជុំ​គណៈកម្មការ​នាយក U.N.P.O នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ។​

លោក ថាច់ វៀន បាន​មានប្រសាសន៍ថា​៖

(​សំឡេង​)

​កិច្ចប្រជុំ​គណៈកម្មការ​នាយក នៃ​អង្គការ UNPO នេះ ដើម្បី​ពិនិត្យមើល​នូវ​ស្ថានភាព​របស់​សមាជិក​ថ្មី​ដែល​ដាក់​ពាក្យសុំ ចូល​ជា​សមាជិក និង​សមាជិក​ចាស់​របស់ខ្លួន​សព្វថ្ងៃ ។ លោក ថាច់ វៀន បានបញ្ជាក់​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ថា បន្ទាប់ ពិភាក្សាគ្នា​អស់​រយៈពេល ២ ថ្ងៃ គណៈកម្មការ​នាយក​នៃ​អង្គការ UNPO បានសម្រេច​លុបចោល​នូវ​សមាជិក​មួយចំនួន ដែល​មិនមាន​សកម្មភាព និង​មិនបាន​បំពេញ​តាម​លក្ខន្តិកៈ​របស់ UNPO ។ ក្រៅពីនេះ UNPO ក៏បាន​ទទួល​សមាជិក ថ្មី​ថែម​មួយទៀត និង​បាន​បដិសេធ​នូវ​ពាក្យ​សុំចូល​ជា​សមាជិក​របស់​ជនជាតិ​មួយចំនួន​ផងដែរ ដោយសារ​មិន​គ្រប់ លក្ខណសម្បត្តិ ។ បន្ទាប់ពី​សមាជិក​ខ្លះ​ត្រូវ​លុបចោល និង​ចូល​ថ្មី​មក សព្វថ្ងៃ UNPO មាន​សមាជិក​ចំនួន ៤៥ តំណាង​ប្រជាជាតិ នានា​នៅ​ជុំវិញ​ពិភពលោក ។

​លោក ថាច់ វៀន បាន​មានប្រសាសន៍ថា​៖

(​សំឡេង​)

​អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ មកដល់​ឆ្នាំ ២០១៧ នេះ​បាន ២៦ ឆ្នាំ​ហើយ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ចូល​ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (UNPO) នៅ​ពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈ​អង្គការ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​ចលនា​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា​នៅលើ​ឆាក​អន្តរជាតិ ពេលកន្លងមក​បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរក្រោម​ជា​នរណា និង​កំពុងតែបន្ត​បេសកកម្ម​របស់ខ្លួន នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​អាណានិគម​យួន​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

​យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិ ភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ជាដើម ។ ចាប់តាំងពី​បង្កើត​មក អង្គការ​នេះ មាន​ប្រជាជាតិ​ជា​សមាជិក​ប្រមាណ​ជាង ៩០ នៅក្នុង​ពិភពលោក តែ​សព្វថ្ងៃ សមាជិក​នៅសល់តែ ៤០ ប៉ុណ្ណោះ ។ ពួកគេ​រួបរួម គ្នា​ធ្វើ​ការតស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​,  ការពារ​វប្បធម៌​របស់ ពួកគេ មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់​រាល់​វិបត្តិ​ដែល​ជះឥទ្ធិពល ដល់​ពួកគេ ។ យោងតាម​គោល​ការ​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផង ត្រូវគោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​, ការពារ​បរិស្ថាន និង ការយោគយល់ ៕

Source link

x

Check Also

សមត្ថកិច្ចខេត្តរតនគិរី ឃុបឃិតជាមួយឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នាំឈើទៅលក់នៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ

សមត្ថកិច្ចខេត្តរតនគិរី ពិសេសមន្រ្តីនគរបាលអន្តោប្រវេសន៍ឈ្មោះ អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ...

Real ឈ្នះ​ពាន​លើក​ទី​៣៣ បន្ទាប់ពីលុត Malaga ២​ទល់នឹង​០

​អធិរាជ​ស Real Madrid បាន​គ្រង​តំណែង​ជើងឯក La ...