លទ្ធផល​ជំនួប​ចរច​ចារ​បញ្ហា​ជម្លោះព្រុំដែន​វាង​នាយករដ្ឋមន្ត្រី​កម្ពុជា​ឡាវ​

ភ្នំពេញ​៖​បន្ទាប់ពី​ប្រកាស​ដាក់​ឧសា​នុ​វាទ​កាលពី​ថ្ងៃទី​១១​សីហា​ដោយ​ទុកពេល​៦​ថ្ងៃ​សម្រាប់​ឲ្យ​កង​ទ​ព័​ឡាវ​ដក​ចេញពី​ទឹកដី​កម្ពុជា​បន្ទាប់ពី​លិខិត​ចុះ​ថ្ងៃទី​២​សីហា​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី​ឡាវ​គ្មាន​ការឆ្លើយតប​នៅ​ព្រឹក​ថ្ងៃទី​១២​សីហា​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ចាក​ចេញពី​កម្ពុជា​តាម​យន្តហោះ​ដើម្បី​ជួប​សម​ភាគី​ឡាវ​ឯកឧត្តម​ថោង​លន់ ស៊ី​ស៊ូ​លី​ត​

ដើម្បី​ដោះស្រាយ​បញ្ហា​។​បន្ទាប់ពី​ជំនួប​ចរចារ​នៅ​ទីក្រុង​វៀង​ច​ន្ទ័​រដ្ឋធានី​ឡាវ​
 ក្រសួងការបរទេស​និង​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កម្ពុ​ជានា​ព្រលប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​បាន ចេញ​សេចក្តីប្រកាស​ព​តិ​មាន​មួយ​អំពី​លទ្ធផល​ផ្លូវការ​នៃ​ការចរចា​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ ។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា លទ្ធផល​ផ្លូវការ​នៃ​ការចរចា​រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​ព្រមព្រៀងគ្នា​ចំនួន​៤​ចំណុច​ដូច​ក្នុង​សេចក្តីប្រកាស​ខាងក្រោម​៖
១៖ កងទ័ព​ឡាវ​ដែល​នៅ​សេសសល់ នឹង​ដកចេញ​ឱ្យ​អស់ពី​តំបន់​ក្បែរ​អូ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង យ៉ាងយូរ​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​នេះ​។​
២៖ កងកម្លាំង​កម្ពុជា ដែល​បាន​ចល័ត​ទៅកាន់​តំបន់​មានទំនាស់ និង​កំពុង​ប្រុង​ជើងការ ត្រូវបាន​បញ្ជា​ឱ្យចូល​បន្ទាយ​វិញ​រៀងៗ​ខ្លួន​។​
៣៖ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ណែនាំ​ឱ្យ​ក្រសួងការបរទេស និង​គណៈកម្មការ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ បន្តធ្វើ​ការងារ​ជាមួយគ្នា​ឱ្យ​សកម្ម​បន្តទៀត ដើម្បី​ដោះស្រាយ​ឱ្យ​រួចរាល់​នូវ​ខ្សែ​ព្រំដែន​១៤​ភាគរយ ទៀត​ដែល​នៅ​សេសសល់​។

ក្នុងនាម​ជា​អ្នកជិតខាង​ជា​មិត្ត និង​ជា​បងប្អូន នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បន្ត​ដោះស្រាយ​រាល់​បញ្ហា​ជាមួយគ្នា ដោយ​ការចរចា ការយោគយល់ និង​ដោយ​មិត្តភាព ដើម្បី​កុំឱ្យ​ឧប្បត្តិហេតុ​បែបនេះ កើតឡើង​ជាថ្មី​ម្តងទៀត​ជាដាច់ខាត រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​
៤៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏បាន​ចូលរួម​សម្តែង​ការគួរសម​ចំពោះ លោក ប៊ុ​ញ៉ាំង វរ​ជិត ប្រធាន​រដ្ឋ​ឡាវ និង​បានទទួល​អាហារ​ថ្ងៃត្រង់​យ៉ាង​ស្និទ្ធស្នាល ដែល​រៀប​ចំឡើយ​ដោយ លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត ផងដែរ​។​

hun-lao-thonghun-lao7

Source link

x

Check Also

ករណីម្ចាស់កាស៊ីណូណាសាវើល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀម ក្នុងភូមិផ្សារព្រំ ...

​សមត្ថកិច្ច​ចុះ​ណែនាំ​ផ្អាក​ការទទួល​បញ្ចាំ​ទៅដល់​ម្ចាស់​ទីតាំង ២ កន្លែង​ក្នុង​ភូមិ​វត្ត​លៀប​

បាត់ដំបង ៖ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំការ​សំរោង​បាន​ចុះ​នែរ​នាំ​និង​ធ្វើ​កិច្ចសន្យា​ផ្អាក​ការទទួល​បញ្ចាំ​ផល​ចោរកម្ម​ផ្សេងៗ​ទៅ​ដល់​ម្ចាស់​ទីតាំង​២​កន្លែង​ដែល​គ្មាន ច្បាប់​ស្ថិត​ក្នុង​ភូមិ​វត្ត​លៀប​។ ​លោក ...