រឿងអាស្រូវ​ពុករលួយ​របស់លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ហើយ​ព្រៃ​អង់​តែ​ន​ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ​។ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ដែល​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ នោះទេ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកំពង់ធំ​ជាបន្ទាន់ ព្រោះ​ពួកគេ​មិន​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​តួនាទី​ឡើយ​។

​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​១​គ្រឿង​ទុក​រយៈពេល​៣​ថ្ងៃ​ក៏​ដោះលែង​វិញ​ដើម្បី​ជា​ថ្នូរ​នឹង​លុយ​២០០០​ដុល្លារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ដែល​មន្ត្រី​បរិស្ថាន​ដោះលែង​ទៅវិញ​ស្រួលៗ​នោះ គឺជា​របស់​យាយ​យ៉ុ​ន ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នា​ក់នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ហើយ​ឈ្មួញ​ម្នាក់នេះ​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ​។ ការដែល​លោក តុ​ប កក្កដា ដោះលែង​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ឈ្មោះ យាយ​យ៉ុ​ន ដើម្បី​ជា​ថ្នូរ​នឹង​លុយ​២០០០​ដុល្លារ គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត ហេតុនេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​តទៅទៀត​នោះទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​នានា​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​ឡង់​ក្នុង​ឃុំ​មាន​រិ​ទ្ធ ឃុំ​ដងកាំបិត ឃុំ​ទំរីង និង​ឃុំ​សុចិត្រ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ក្នុងនោះ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បែរជា​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ព្រោះ​មន្ត្រី​ជំនាញ​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​៕

73 74 72

Source link

x

Check Also

របាយការណ៍ ​Freedom House៖ លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ កំពុង​ជួប​វិបត្តិ

របាយការណ៍នេះ​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ការ​បង្ក្រាប​ទាំង​កម្រោល​ទៅលើ​គណបក្ស​ប្រឆាំង ...

លោក មុំ វុត្ថា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក មុំ ...