រឿងឈ្មួញដឹកធ្យូងចេញតាមច្រកអូរស្មាច់ មានការឃុបឃិតពីសមត្ថកិច្ចពុករលួយដែលគិតតែ រឿងប្រមូលលុយ

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនធ្យូងពីទឹកដីខ្មែរចូលទឹកដីសៀមតាមច្រកទ្វារអន្តរជាតិអូរស្មាច់ យ៉ាងពេញបន្ទុកដោយមានការឃុបឃិតពីក្រុមមន្ត្រីជំនាញនិង សមត្ថកិច្ចពុករលួយដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ហើយឈ្មួញខ្លះបានយក ឈ្មោះគណបក្សប្រជាជនកម្ពុជាទៅប្រើទៀតផង។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧បានចេញបញ្ជាឲ្យបិទការនាំ ចេញធ្យូងទៅសៀមជាបន្ទាន់ ប៉ុន្តែប្រជាពលរដ្ឋគ្មានជំនឿថាអាជ្ញាធរខេត្តឧត្តរមានជ័យ អាច ទប់ស្កាត់បានឡើយព្រោះឈ្មួញឈ្មោះ កែវ ឋានៈ និងប្រពន្ធឈ្មោះ ចែធំ ប្រកបមុខរបរដឹក ធ្យូងចេញទៅស្រុកសៀមតាមច្រកអូរស្មាច់ជាយូរមកហើយ។

ឈ្មួញឈ្មោះ កែវ ឋានៈ ជាមន្ត្រីប្រដាប់អាវុធពាក់ស័ក្តិ៥ ( វរសេនីយ៍ឯក) និងប្រពន្ធ ឈ្មោះ ចែធំ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ធ្វើសកម្មភាពប្រមូលទិញធ្យូងពីក្រុងសំរោង និងបណ្តាស្រុកផ្សេងៗទៀតនៅក្នុងខេត្តឧត្តរមានជ័យ ហើយឆ្លងចូលទៅទិញធ្យូងដល់ស្រុក វ៉ារិន ខេត្តសៀមរាប ទៀតផងដោយពុំមានមន្ត្រីជំនាញពាក់ព័ន្ធឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ ទាល់តែសោះ។ នៅពេលទិញធ្យូងបានច្រើនឈ្មួញពីរនាក់ប្តីប្រពន្ធនេះដឹកជញ្ជូនតាមរថយន្ត ធំៗចេញទៅស្រុកសៀមតាមច្រកអូរស្មាច់ ដោយមានការឃុបឃិតពីសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងនៅច្រកអូរស្មាច់។ ដូច្នេះទន្ទឹមនឹងចាត់វិធានការទៅលើឈ្មួញដឹកធ្យូងចេញ តាមច្រកអូរស្មាច់គឺលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ គួរចាត់វិធានការលើក្រុមសមត្ថ កិច្ចពុករលួយនៅច្រកអូរស្មាច់ផងដែរ ព្រោះពួកគេមិនទប់ស្កាត់បទល្មើសទេគឺគិតតែពីរឿងប្រ មូលលុយដាក់ហោប៉ៅយ៉ាងគឃ្លើន។

សមត្ថកិច្ចតូចតាចក្នុងខេត្តឧត្តរមានជ័យ បានបង្ហើបឲ្យដឹងថាកន្លងមកពួកគេមិនហ៊ាន ប៉ះពាល់ឈ្មួញឈ្មោះ កែវ ឋានៈ និងប្រពន្ធឈ្មោះ ចែធំ ដែលល្បីខាងដឹកធ្យូងចេញទៅស្រុក សៀមតាមច្រកអូរស្មាច់នោះទេព្រោះឈ្មួញពីរនាក់នេះអះអាងថាយកលុយទៅជួយបក្ស និងយកឈ្មោះមន្ត្រីជាន់ខ្ពស់មួយចំនួនមកប្រើផងដែរ។ ដូច្នេះជារឿងសមស្របដែលលោក ស ថាវី អភិបាលខេត្ត ឧត្តរមានជ័យ ចេញបញ្ជាឲ្យបិទសកម្មភាពនាំធ្យូងចេញទៅស្រុកសៀម តាមច្រកអូរស្មាច់ ហើយប្រជាពលរដ្ឋក្នុងខេត្តនេះរង់ចាំមើលលទ្ធផលជាក់ស្តែងពីចំណាត់ការ នោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យក៏អំពាវនាវឲ្យអភិបាលខេត្តឧត្តរមាន ជ័យ លុបបំបាត់កុងត្រូលជជុះដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកផងដែរព្រោះសមត្ថកិច្ច តាមបណ្តាកុងត្រូលជជុះខ្លះធ្វើសកម្មភាពយ៉ាងអាក្រក់បំផុត៕

18600492_313724365715197_1124388009_n 18600692_313724409048526_940213697_n 18601580_313724315715202_1842882627_n18600933_313724499048517_1859621625_n 18601193_313724325715201_924424477_n

 

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...