រឿងក្តី​មាន់​ជល់​ដ៏​ល្បី​នៅ​អរិយ​ក្សត្រ​តុលាការ​បញ្ចប់​ការ​ស៊ើបសួរ​

​ខេត្ត​កណ្តាល ៖ ប្រភពព័ត៌មាន ពី​មន្ត្រី​តុលាការ​បានឲ្យដឹងថា សំណុំរឿង​មាន់​ជល់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ​ដែល​មាន​ម្ចាស់ ទីតាំង​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​ចៅក្រម​បញ្ចប់​ការ​ស៊ើបសួរ ហើយ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ ។​

​សូមជម្រាបថា ជន​ត្រូវ​ចោទ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពី​បទ​”​ភ្នាក់ងារ ល្បែង ស៊ីសង ខុសច្បាប់ ខណ​ដែល​បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិនិយ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល ។​

​យ៉ាងណាក៏ដោយ សំណុំរឿង​ដ៏​ល្បី​មួយ​នេះ ត្រូវបាន​តុលាការ​សម្រេច​ប្រហារជីវិត​សត្វ​មាន់​ជិត​១០០​ក្បាល កាលពី​ពេល​ថ្មីៗ​នេះ ដែល​ការសម្រេច​នោះ​បាន​ធ្វើឲ្យ​កក្រើក​ពេញ​ប្រព័ន្ធ​ហ្វេស​ប៊ុក​ផងដែរ ៕

 

d180105c9

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...