រថយន្ត​ដឹក​ឈើប្រណិត​ម៉ាក​លុច​ស៊ិស 300 មួយគ្រឿង ត្រូវបាន​កំលាំង​រដ្ថបាល​ព្រៃឈើ​បង្ក្រាប​

ខេត្ត​ព្រះវិហារ ៖  នៅ​ល្ងាច​ថ្ងៃទី​/១២/​ខែ​មករ​/២០១៨ មាន​ករណី​រថយន្ត​ដឹកឈើ ម៉ាក​លុច​ស៊​សស R , X  300 ពាក់​ស្លាក​លេខ សៀមរាប 2A-73 92 បាន​ផ្ទុក​ឈើ​ប្រភេទ បេង និង​ធ្នុង ធើ្វដំណើរ​ពី​ស្រុកជាំ​ក្សាន្ត កាត់​ទី​រួម​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ ។ លុះ​មកដល់​ចំណុច​ភ្នំ​ខ្មាន់ ព្រុំប្រទល់​ស្រុក​រវៀង ក៏​ត្រូវបាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ត្បែងមានជ័យ ដែល​ដឹកនាំ​ដោយ លោក  សុង បញ្ញា  លោក​បាន​ធើ​ការសាកសួរ រួច​ឃើញថា ជា​ក្រុម​ឈ្មួញ​ដែល​រកស៊ី​លោតឆ័ត្រ​នោះ ក៏​បាន​ណែនាំ​អោយ​ម្ចាស់​រថយន្ត​ដឹកឈើ នោះ​បើក​ទៅ​ស្នាក់​ការ​របស់​លោក ដើម្បី​ធើ្វ​ការដោះស្រាយ​តាម​ផ្លូវច្បាប់    ។​តែ​ផ្ទុយទៅវិញ ម្ចាស់​រថយន្ត​ដឹកឈើ ដែលមាន ឈ្មោះ ថៃ នោះ​ក៏​បាន​បើករថយន្ត​គេច​សំដៅ​ទៅ​ស្រុក​ជាំ​ក្សាន្ត តែ​រត់​មិន​រួច​ត្រូវ លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​ត្បែងមានជ័យ  គឺ​លោក សុង បញ្ញា  បាន​រួមសហការ​ជាមួយ​កំលាំង​អាវុធហត្ថ ចល័ត​ខេត្ត ធ្វើការ​បង្ក្រាប​បាន នៅ​ហួស​ស្ពាន​តា​កឹង នៅវេលា​ម៉ាង​6: 45:​នាទី ។​

​នេះ​សបញ្ជាក់​ឃើញថា មន្ត្រីរដ្ដបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធាន មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះវិហារ និយាយ​ដាច់ដោយឡែក គឺ លោក សុង បញ្ញា ពិត​ជា​នាយ​សង្កាត់​ម្នាក់​ដែល​មាន​សម្ថ​ភាព  ចំណែក​រថយន្ត​និង​ឈើ ដែល​បង្ក្រាប​បាន​នោះ ត្រូវបាន​បញ្ជួន​ទៅ​ទីបញ្ជារការ អាវុធ​ហ​ត្ត ចលាត់​ដើម្បី​ត្រួតពិនិត្យរួច​ប្រគល់អោយ​ទៅ​លោក​នាយ​សង្កាត់​រដ្ឋ​:​បាល​ព្រៃឈើ​ស្រុក​ត្បែងមានជ័យ​ចាត់ការ​បន្ត​តាម​ច្បាប់ ។​
​ដោយ មាឃ សុខា​

h180113a1 h180113a5 h180113a3 h180113a4

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...