រថយន្ត​ដឹកស្រូវ​បស់​ឈ្មូ​ញ​ឈ្មោះ ចែ​ស្រី បន្ត​ដឹក​លើស​ទម្ងន់​ពី​ខេត្ត​នានា​យកទៅលក់​នៅ​ព្រំដែន​យួន​

ក្រុម​ឈ្មួញ​ដឹកស្រូវ​យកទៅលក់​នៅ​ព្រំដែន​យួន​បាន​បញ្ជាក់ថា សព្វថ្ងៃ​មាន​រថយន្ត​ដឹកស្រូវ​ជាច្រើន​បន្ត​ដឹកស្រូវ​ខ្មែរ​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​តំបន់​ព្រំដែន ពិសេស​ព្រំដែន​ក្នុង​ខេត្តព្រៃវែង​និង​ខេត្តស្វាយរៀង​។ តែ​បញ្ហា​នៅត្រង់ថា​រថយន្ត​ភាគច្រើន​បាន​ចូល​ថ្លឹង​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នានា​តាម​ដងផ្លូវ​ដោយ​ខ្លះ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​ដើម្បី​ជា​ថ្នូរ​នឹង​ការដឹក​លើស​ចំណុះ តែ​សម្រាប់​រថយន្ត​ធុន​ធំ​របស់​ឈ្មួញ​ស្រូវ​ឈ្មោះ ចែ​ស្រី មិនដែល​ចូល​ថ្លឹង​នៅតាម​ស្ថានីយ៍​ថ្លឹង​រថយន្ត​នោះទេ ហើយក៏​គ្មាន​មន្ត្រី​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៨ បាន​បង្ហើប​ថា​ក្នុងករណី​រថយន្ត​ដឹកស្រូវ​បស់​ឈ្មូ​ញ​ឈ្មោះ ចែ​ស្រី បន្ត​ដឹក​លើស​ទម្ងន់​ពី​ខេត្ត​នានា​យកទៅលក់​នៅ​ព្រំដែន​យួន​នោះ​គ្មាន​មន្ត្រី​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ថ្នាក់លើ​បាន​បញ្ជា​មក​ថា រថយន្ត​ដឹកស្រូវ​របស់​ចែ​ស្រី នោះ​ជា​រថយន្ត​មេ​ដូចនេះ​មិនត្រូវ​ប៉ះពាល់​ទេ​គឺ​បើកផ្លូវ​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់​តាម​អំពើ​ចិត្ត​។​

កន្លងមក​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានបញ្ជាក់​ដូចគ្នា​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្មាន​ករណី​រថយន្ត​ដឹក​លើ​ទម្ងន់​ដូច​ការចោទប្រកាន់​រប​ស់​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​នោះទេ​។ មន្ត្រីជាន់ខ្ពស់​ដដែល​នេះ​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​បានធ្វើការ​តាម​តួនាទី​របស់ខ្លួន ហើយ​បើ​មន្ត្រី​ជំនាញ​ណា​ឃុបឃិត​ជាមួយ​ឈ្មួញ​ដោយ​បើកដៃ​ឲ្យ​មានការ​ដឹក​លើស​ចំណុះ​នោះ​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​មិនខានឡើយ​។​

ទាក់ទង​បញ្ហា​ខាងលើនេះ​ក្រុម​ឈ្មួញ​បើករថយន្ត​ដឹកទំនិញ​ផ្សេងៗ​ដែល​ចូលទៅ​ថ្លឹង​នៅតាម​ស្ថានីយ៍​ថ្លឹង​រថយន្ត​នានា​បាន​បញ្ជាក់ថា អំពើពុករលួយ​នៅតែ​កើតមាន ហើយ​រថយន្ត​ដឹក​លើស​ទម្ងន់​ក៏​នៅតែ​កើតមាន​ផងដែរ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា មាន​រថយន្ត​ខ្លះ​គ្រាន់តែ​បើក​ចូល​ស្ថានីយ៍​ថ្លឹង​រថយន្ត​ប៉ុណ្ណោះ តែ​គ្មាន​ថ្លឹង​ទេ គឺ​គ្រាន់តែ​បើកចូលទៅ​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ ខណៈ​រថយន្ត​របស់​ឈ្មួញ​មាន​ឥទ្ធិពល​ខ្លាំងៗ ដូចជា​ឈ្មួញ​ឈ្មោះ ចែ​ស្រី ខាងលើនេះ​និង​ឈ្មួញ​ឈ្មោះ ហាក់ ម៉ៅ ជាដើម​គឺ​មិន​ចូល​ថ្លឹង​តែម្តង​៕​

23635492_1362105103935780_1045737301_n

Source link

x

Check Also

របាយការណ៍ ​Freedom House៖ លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ កំពុង​ជួប​វិបត្តិ

របាយការណ៍នេះ​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ការ​បង្ក្រាប​ទាំង​កម្រោល​ទៅលើ​គណបក្ស​ប្រឆាំង ...

លោក មុំ វុត្ថា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក មុំ ...