រថយន្ត​ដឹកឈើ​ធុន​ធំ បន្ត​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង​យកមក​លក់​ឲ្យ​ឈ្មួញ​នៅ​រាជធានី​ភ្នំពេញ​

​ប្រភពពី​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង បានបញ្ជាក់​នៅក្នុង​សប្តាហ៍​នេះ​ថា បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើតមាន​ច្រើ​ករណី​នៅឡើយ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ហើយ​ថា​បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ថែមទាំង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ទៀតផង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា រៀងរាល់​យប់​មាន​រថយន្ត​ធុន​ធំ​បាន​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ដែល​គ្មាន​មន្ត្រី​ជំនាញ​តាមផ្លូវ​ណា​ហ៊ាន​ហាមឃាត់​ឡើយ​។​

រថយន្ត​ដឹកឈើ​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជាក់ថា មាន​មន្ត្រី​យោធា​នៅ​កាង​ពីក្រោយ ដូចនេះ​មន្ត្រីនគរបាល​ឬ​មន្ត្រី​កងរាជអាវុធហត្ថ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​ហ៊ាន​ប៉ះពាល់​ទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ធម្មតា​សមត្ថកិច្ច​អាច​នឹង​បង្ក្រាប តែ​សម្រាប់​រថយន្ត​ធុន​ធំ​ដែល​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង ជា​រៀងរាល់​យប់​នេះ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចេញមុខ​បង្ក្រាប​តាម​គោលការណ៍​ច្បាប់​ទេ​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​មួយរូប​បាន​បង្ហើប​ថា រថយន្ត​ធុន​ធំ​ដែល​ដឹកឈើ​ពី​ខេត្តស្ទឹងត្រែង​ជា​រៀងរាល់​យប់​ចូលមក​រាជធានី​ភ្នំពេញ​មិនមាន​ច្រើន​គ្រឿង​ទេ ហើយ​ឈើ​ទាំងនោះ​ក៏​មិនមែនជា​របស់​ឈ្មួញ​ធម្មតា​ដែរ ព្រោះ​មន្ត្រី​តូចតាច​ក៏​មិនដឹង​ច្បាស់​។ ប្រភព​ដដែល​បាន​បន្តថា រថយន្ត​ដឹកឈើ​នោះ​ទំនងជា​របស់​មន្ត្រី​មានអំណាច​នៅ​ភ្នំពេញ​ដឹក​យកមក​សាងសង់​សំណង់​ធំ​អ្វីមួយ ហើយ​មន្ត្រី​ធំៗ​នៅ​ខេត្តស្ទឹងត្រែង​បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​មិនត្រូវ​ប៉ះពាល់​រថយន្ត​ធុន​ធំ​ដឹកឈើ​ចូល​រាជធានី​ភ្នំពេញ​ឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង បាន​រិះគន់ថា​សង្គម​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ឡើយ ព្រោះ​ច្បាប់​មិនដែល​យកទៅ​អនុវត្តន៍​ដោយ​ស្មើភាព​ទេ​។ ជាក់ស្តែង​ឈ្មួញ​ឈើ​មានអំណាច​ឬ​បាន​សូកប៉ាន់​មន្ត្រី​ជំនាញ​នៅតែ​អាច​ដឹកឈើ​យកទៅលក់​នៅតាម​ព្រំដែន​យួន សៀម និង​ទីតាំង​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា​។ តែ​ឈ្មួញ​ឈើ​តូចតាច​ធម្មតា ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​គ្មាន​ការលើកលែង​ឡើយ ហើយ​មាន​ឈ្មួញ​ខ្លះ​ធ្លាក់ខ្លួន​ក្រ​ដល់​សព្វថ្ងៃ ព្រោះ​ត្រូវ​មន្ត្រី​ជំនាញ​រឹបអូស​ទាំង​ឈើ និង​ថយ​ន្ត ខណៈ​ឈ្មួញ​មានអំណាច ឬ​ពុករលួយ​នោះ​កាក់កប​សល់​លុយ​រាប់សែន​រាប់លាន​ដុល្លារ​៕​

23619161_1362105263935764_1017136410_n

Source link

x

Check Also

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...

ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា គ្រាន់តែ​ទាស់សម្តី​គ្នា​ពេល​ផឹកស្រា​

បាត់ដំបង ៖ កាលពី​នៅ​ថ្ងៃទី 15 វិច្ឆិកា ...