Don't Miss

មេ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​

លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប និង​មន្ត្រីរដ្ឋបាល​ជលផល​ក្រោម​ឱវាទ​ត្រូវ​ប្រជា​នេសាទ​ក្នុង​ក្រុង​សៀមរាប ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង និង​ស្រុក​ជីក្រែង រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ព្រិ​ន្ទ សា​វិ​ន និង​បក្ខពួក​កំពុង​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពី​ការឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​។ ហេតុនេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​មើលរំលង​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តសៀមរាប​នោះឡើយ​។

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុងស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​បទល្មើស​ប្រើ​ឧបករណ៍​ប្រភេទ​ឆ្នុក​ភ្លើងពណ៌​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​អន្លង់​សំណ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ តាមរយៈ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះ គឺ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ជីក្រែង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​លោក ព្រិ​ន្ទ សា​វិ​ន ជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​មិនមែន​តែ​នៅក្នុង​ស្រុក​ជីក្រែង​មួយ​ទេ ដែល​បទល្មើស​ប្រើ​ឧបករណ៍​ឆ្នុក និងរ​បាំងសាច់​អួន​ក្រឡា​ញឹក ក៏ដូចជា​របាំង​ស្បៃ​ម៉ុង កំពុង​កើតឡើង​យ៉ាង​រាលដាល​។ នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ក្រុង​សៀមរាប ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ក៏​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែរ ដោយសារ​ក្រុម​ជនល្មើស​បាន​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប ប្រកបដោយ​ប្រសិទ្ធភាព​៕

22414679_372788843142082_725540239_n 22446712_372788906475409_2096452989_n 22447335_372788879808745_2032767047_n

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...