មេ​ឈ្មួញ ស៊ុយ សុផាន កំពុង​ប្រឈម​នឹង​បណ្ដឹង​រាប់រយ​ករណី តែ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​

មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​ល្បីល្បាញ​ខាង​ប្រើ​អំណាច​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​សហគមន៍​បុរី​កីឡា​យ៉ាង​កំរោល​នាពេល​កន្លងមក​នោះ កំពុង​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ច្បារអំពៅ ដាក់ពាក្យ​បណ្ដឹង​ជាង​១០០​ករណី​ប្រឆាំង​អំពើ​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​តុលាការ មិនទាន់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​មេ​ឈ្មួញ ស៊ុយ សុផាន នៅឡើយ​ទេ​។ ហេតុនេះហើយ​ដែល​ធ្វើ​ឲ្យ​មេ​ឈ្មួញ ស៊ុយ សុផាន បន្ត​ប្រើ​អំណាច​រំលោភបំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន ដូច្នេះ​ក្រសួង​ពាក់ព័ន្ធ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល​សកម្ម​ភាព​របស់​មេ​ឈ្មួញ ស៊ុយ សុផាន ខ្លះ​ផង​។

ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ លោក អ៊ាង ស៊ី​ផាន អភិបាលខណ្ឌ​ច្បារអំពៅ បានលើកឡើង​ពី​ករណី​មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ច្បារអំពៅ​។ លោក អ៊ាង ស៊ី​ផាន បាន​ឲ្យ​ដឹងថា​ប្រជាពលរដ្ឋ​បាន​ប្ដឹង​មេ​ឈ្មួញ ស៊ុយ សុផាន ជាង​១០០​ករណី​ដោយសារតែ​មេ​ឈ្មួញ​រូបនេះ រំលោភបំពាន​លើដី​ធ្លី​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ច្បារអំពៅ ជាពិសេស​នៅក្នុង​សង្កាត់​ព្រែក​ឯង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា រហូតមកដល់​ពេលនេះ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ស៊ុយ សុផាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច រំលោភ​យក​ដីធ្លី​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ បាន​ត្អូញត្អែរថា​ពួកគាត់​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ និង​តុលាការ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​អាជ្ញាធរ​និង​តុលាការ ចាត់វិធានការ​ទៅលើ​មេ​ឈ្មួញ ស៊ុយ សុផាន ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ក៏ដូចជា​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ហើយ​គួរ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ជនខិលខូច​ដូចជា មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុម​ផាន​អ៊ី​ម៉ិច​។ អ្នកសង្កេតការណ៍​មួយចំនួន​បានលើកឡើង​ថា វិធានការ​ផ្លូវច្បាប់​ទៅលើ​មេ​ឈ្មួញ ស៊ុយ សុផាន គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ព្រមាន​កុំ​ឲ្យ​ឈ្មួញ​ដទៃទៀត​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ដូចជា មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើអាក្រក់​៕

13មេ​ឈ្មួញ ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ses-2-2

Source link

x

Check Also

ពលរដ្ឋ​ជីក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ចុង​ផ្លាស់​តវ៉ា​រឿង​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​រ៉ែ​រំលោភបំពាន​ការដ្ឋាន​ដី​រ៉ែ​!

​មណ្ឌលគិរី​៖  ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​អាស្រ័យ​ផល​ពី​សហគមន៍​សិប្បករ​រ៉ែ​មាស​ចុង​ផ្លាស់ ...

​បែកធ្លាយ​រឿង​ដល់ក ! ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មានការ​តែងតាំង​នាយ​អាវុធហត្ថ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​គ្មាន​អត្តលេខ​

​ជា​រឿង​ហួសចិត្ត​ឥតឧបមា​នៅពេល​ដឹងថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ...