មេ​គយ​ច្រក​អូរ​រំដួល លោក យ៉ែម ហេម​រ៉ា​ត កាន់តែ​បង្កើន​ភាពល្បីល្បាញ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​

រឿងអាស្រូវ​ពុករលួយ​យ៉ាងខ្លាំង​ក្លា​របស់លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រង​អូរ​រំដួល ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​តូចតាច​ប្រចាំ​ច្រក​នេះ​លាតត្រដាង​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយក​គយ​លោក គុណ ញឹម ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់ហើយ​បណ្ដោយ​ឲ្យ​លោក យ៉ែម ហេម​រ៉ា​ត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

ប្រភពពី​មន្ត្រី​តូចតាច​នៅ​ច្រក​អូរ​រំដួល បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​អូរ​រំដួល កាន់តែ​ច្រើនឡើងៗ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យ៉ែម ហេម​រ៉ា​ត​។ ទំនិញ​ដែល​ឈ្មួញ​សម្រុក​នាំចូល​មានដូចជា គ្រឿងបន្លាស់​រថយន្ត គ្រឿងបន្លាស់​ម៉ូតូ សំបក​កង់​រថយន្ត និង​សំបក​កង់​ម៉ូតូ ក៏ដូចជា​គ្រឿងសំណង់​ជាច្រើន​ប្រភេទ​ដោយ​បង់ពន្ធ​ប្រមាណ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ លើស​នេះ​ទៅទៀត​លោក យ៉ែម ហេម​រ៉ា​ត បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​បក្ខពួក​របស់លោក យ៉ែម ហេម​រ៉ា​ត គឺជា​អ្នក​ក្ដោប​ក្ដាប់​ប្រភព​ចំណូល​តាម​ច្រក​អូរ​រំដួល និង​ច្រករបៀង​ក្បែរៗ​នោះ​។

មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​កន្លងមក​លោក យ៉ែម ហេម​រ៉ា​ត ត្រូវបាន​ដក​បញ្ឈរជើង​មួយរយៈ​ដោយសារ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។ ប៉ុន្តែ​ដោយសារ​លោក យ៉ែម ហេម​រ៉ា​ត មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ជា​អគ្គនាយក​គយ​ទៅទៀត​នោះ​ទើប​លោក យ៉ែម ហេម​រ៉ា​ត បាន​វិលត្រឡប់​ទៅកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល​ឡើងវិញ ហើយ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ករណី​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់ និង​គ្រឿងចក្រ​ជាដើម​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ខ្លះ​ផង ព្រោះ​លោក គុណ ញឹម អគ្គនាយក​គយ​មិន​ហ៊ាន​ប៉ះពាល់​លោក យ៉ែម ហេម​រ៉ា​ត ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​នោះឡើយ​៕

s2s - Copy KA-OUR-ROM-DUOL-2 s2s

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...