មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង

រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​នេះ បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានដឹង​ហើយ​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គុណ ញឹម បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​ទុក​ឲ្យ​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​បង្កើន​ការប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ហើយ​តម្រូវ​ឲ្យ​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​បង់លុយ​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារៗ​ពី​៣៥​ដុល្លារ​ទៅ​៧៥​ដុល្លារ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស​។

​ប្រភពពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​វិនិយោគ​បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ឯកសារ​ពួកគេ​ត្រូវ​បង់ប្រាក់​ប្រមាណ​៧៥​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​គយ​ធ្វើ​ការងារ​ច្រើន​ផ្នែក​នៅក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ហ៊ី​វ សុធា​រិ​ទ្ធ ហើយ​បច្ចុប្បន្ន​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទី​១-​ត្រូវ​បង់លុយ​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ធឿន​, ទី​២-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​គណនេយ្យ ឈ្មោះ សារ៉ាន់​, ទី​៣-​ត្រូវ​បង់លុយ​ចំនួន​១០​ដុល្លារ​សម្រាប់​ផ្នែក​ត្រួតពិនិត្យ​និង​ចំនួន​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​, ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក​បញ្ចុះ​ឯកសារ​, ទី​៥-​ត្រូវ​បង់លុយ​ឲ្យ​អនុប្រធាន​ការិយាល័យ​គ​យ​ជា​កិច្ច​បង្ហើយ​ឯកសារ​។

តាមរយៈ​អំពើពុករលួយ​ដូច​រៀបរាប់​ត្រួសៗ​ខាងលើនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម ហើយ​ការដែល​លោក ហ៊ី​វ សុធា​រិ​ទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ក្នុង​អគ្គ​ន​យក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​។ លើស​នេះ​ទៅទៀត​លោក ហ៊ី​វ សុធា​រិ​ទ្ធ ត្រូវបាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បើក​កកាយ​ពី​រឿង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ករណី​លោក ហ៊ី​វ សុធា​រិ​ទ្ធ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​អំពើពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផងដែរ​។ បើ​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាមិនខាន ព្រោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិន​ហ៊ាន​ប៉ះពាល់​លោក ហ៊ី​វ សុធា​រិ​ទ្ធ ដែល​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​នោះឡើយ​៕

លោក អូន ព័ន្ធមុនីរ័ត្ន  និងលោក គុណ ញឹម


Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...