មេៗ​រដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ធំ ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង

​ប្រជា​សហគមន៍​នេសាទ​ក្នុង​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​នៅពេល​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ប្រើ​ឧបករណ៍​ស្របច្បាប់​ក្នុងការ​នេសាទ​ត្រី​រក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត បែរជា​ត្រូវ​មន្ត្រីរដ្ឋបាល​ជលផល​ប​ង្ក្រា​ប គំរាមកំហែង​ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ជុល ថាច នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ កំពុង​ប្រើ​អំណាច​គាបសង្កត់​លើ​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង យ៉ាង​កំរោល​បំផុត​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដូន​ស្ដើង ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ស្ទោង បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​រាលដាល​។ ក៏ប៉ុន្តែ​ពួកគេ​បែរជា​ប្រើ​អំណាច​គាបសង្កត់​មកលើ​ប្រជា​នេសាទ​តូចតាច​យ៉ាង​កំរោល​ធ្វើ​ឲ្យ​ពួកគាត់​អត់ធ្មត់​តទៅទៀត​លែង​បាន ហើយ​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ទៅលើ​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល ដែល​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រីរដ្ឋបាល​ជលផល​ទាំងនោះ នឹង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើបាប​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​កាន់តែខ្លាំង​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ជាមិនខាន​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា លោក ជុល ថាច នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ ត្រូវបាន​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ចាត់តាំង​ឲ្យ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​លោក ជុល ថាច មិនបាន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ ហើយ​មន្ត្រី​រូបនេះ​បែរជា​ប្រើ​អំណាច​គាប​ជំរិត​យកលុយ​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដោយ​ពុំមាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ ប្រភពពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា​នៅក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង មាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​មិនតិចជាង​៥០០​កន្លែង​នោះទេ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល បែរជា​មើលរំលង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​ទាំងនេះ គឺជា​រឿង​ដែល​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ពី​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ខេត្តកំពង់ធំ​ខ្លះ​ផង ព្រោះ​ពួកគេ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​៕

Pic405 Pic406 20108246_1952390188313451_5029463776914098149_n

Source link

x

Check Also

លោក​អ៊ួ​ន​ឈិន​អតីត​អ្នកយក​ព​តិ​មាន​វិទ្យុ​អាស៊ីសេរី​ជា​តារាភាពយន្ត​ស៊ិ​ច​?!

​ភ្នំពេញ​៖​បន្ទាប់ពី​ត្រូវ​នាំយកទៅ​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​ក្រោម​បទ​ចោទថា​ពីបទ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារជាតិ​»​ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៧ (​ប្រាំពីរ​) ឆ្នាំ ទៅ​១៥ ...

ថ្លើមធំ​ណាស់ ! ប្រធាន​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ហ៊ាន​រំលោភបំពាន​នាយករដ្ឋមន្ត្រី​ក្នុង​រឿង​ប្រើប្រាស់​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម

ក្រោយ​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តី​ចេញ​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ...