មេប៉ុស្តិ៍នគរបាលការពារព្រំដែន៦២៣ មានអំណាចយ៉ាងធំធេងក្នុងការឈូសឆាយ ធ្វើផ្លូវឲ្យឈ្មួញដឹកឈើទៅស្រុកយួន

ប្រជាពលរដ្ឋរស់នៅក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានអំពាវនាវឲ្យលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក និន ចាន់តារា ហៅ យ៉ាត មេប៉ុស្តិ៍នគរបាលព្រំដែន៦២៣ ហៅប៉ុស្តិ៍ភ្នំក្រហមជាបន្ទាន់ព្រោះលោក និន ចាន់ តារា កំពុងធ្វើអ្វីតាមអំពើចិត្ត។ ពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរ យ៉ាដាវបានឲ្យ ដឹងថាលោក និន ចាន់តារា ហៅយ៉ាត បានប្រើប្រាស់គ្រឿងចក្រឈូសឆាយ ធ្វើផ្លូវដុំម្បីសម្រួលក្នុងការដឹកជញ្ជូនឈើនិងទំនិញផ្សេងៗទៅស្រុកយួន។ ប្រភពបានរាយ ការណ៍ថា សកម្មភាពឈូសឆាយនោះចាប់ផ្តើមពីភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ រហូតចំណុចអូរថ្ម ដល់វរនគរបាលការពារព្រំដែនគោកលេខ៦២៣ តភ្ជាប់ទៅស្រុកយួនតែម្តង។

ប្រភពពីសមត្ថកិច្ចតូចតាចបានឲ្យដឹងថាលោក និន ចាន់តារា កំពុងបង្កើតច្រករបៀងថ្មី ដើម្បីជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន និងសម្រួលឲ្យឈ្មួញដឹកជញ្ជូន ទំនិញគេចពន្ធពីស្រុកយួនចូលមកខេត្តរតនគិរីផងដែរ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរពនិត្យមើលខ្លះផងព្រោះអី លោក និន ចាន់តារា កំពុងប្រព្រឹត្តបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។ ចំណែកលោក ងួន គឿន ស្នង ការនគរបាលខេត្តរតនគិរី បែរជារក្សាភាពស្ងៀមស្ងាត់ទុកឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗតាម អំពើចិត្ត ហើយបទល្មើសនាំចេញឈើតាមច្រករបៀងភ្នំក្រហម នៅតែកើតឡើងយ៉ាង រាលដាលដូចមុនដដែល។

មានការសង្ស័យថាលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី ទទួលបានផលប្រ យោជន៍ជាប្រចាំពីលោក និន ចាន់តារា មេប៉ុស្តិ៍នគរបាល៦២៣ ហៅប៉ុស្តិ៍ភ្នំក្រហមជាប្រចាំ ទើបបណ្តោយឲ្យលោក និន ចាន់តារា ប្រើអំណាចឈូសឆាយធ្វើផ្លូវសម្រួលឲ្យឈ្មួញដឹក ជញ្ជូនឈើទៅស្រុកយួន និងដឹកទំនិញគេចពន្ធពីស្រុកយួនចូលខេត្តរតនគិរី តាមអំពើចិត្ត។ ការបង្កើតច្រករបៀងថ្មីរបស់លោក និន ចាន់តារា កឺជាភាពមិនប្រក្រតីមួយដែលលោក ថង សាវុន អភិបាលខេត្តរតនគិរី គួរពិនិត្យឡើងវិញផងដែរព្រោះច្រកភ្នំក្រហមគឺជាតំបន់ដែល ឈ្មួញជាច្រើននាក់កំពុងសម្រុកដឹកឈើទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងមួយរយៈពេលចុងក្រោយនេះ។ ការដែលឈ្មួញអាចដឹកឈើចេញទៅស្រុកយួនតាមច្រកភ្នំក្រហមទាំងយប់ ទាំងថ្ងៃគឺលោក និន ចាន់តារា ជាអ្នកទទួលខុសត្រូវធំជាងគេ ព្រោះមន្ត្រីនគរបាលរូបនេះកំពុង ប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម៕

IMG_0440 IMG_0441

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...