មេធាវី​លោក កឹម សុខា ប្តឹងទៅ​តុលាការ​កំពូល​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន

​រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​សុំ​ដោះលែង​កូនក្តី​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​ទទួល​ការ ព្យាបាល​ជំងឺ ខណ​ដែល​សហ​មេធាវី​ថា កូនក្តី​មាន​ជំងឺ​ធ្ងន់ធ្ងរ ។​

​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​បាន​ប្រាប់​អ្នក សារព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រុម​មេធាវី​បាន​ប្ដឹង​ទៅ​តុលាការ កំពូល​រួចហើយ ដើម្បី​សុំ​ដោះលែង​កូនក្ដី​ឲ្យបាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។ ទន្ទឹម​នោះ​លោក ចាន់ ចេង ដែល​ស្ថិត​ក្នុង​សហ​មេធាវី​បាន​និយាយ​ឲ្យដឹងថា លោក កឹម សុខា គេង​មិនសូវ​លក់ ដោយសារ លោក​មាន​បញ្ហា​ឆ្អឹង​កៀប​សរសៃ​ត្រង់​ស្មា​ខាងឆ្វេង ហើយ​ត្រូវការ​គ្រូពេទ្យ​ជំនាញ​ធ្វើការ​វះកាត់​ថែមទៀត ។​

​លោក ចាន់ ចេង បាន​បន្តថា លោក កឹម សុខា ខណ​ដែល​ចូល​បំភ្លឺ​នៅ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភះ បាន​ប្រាប់​ទៅ​ចៅក្រម​ថា ក្រៅពី​មាន​បញ្ហា​ឆ្អឹង​កៀបស​សៃ​រហើយ លោក​ក៏​មាន​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ ប៉ុន្តែ​តុលាការ​នៅតែ​មិន​អនុញ្ញាត ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​នោះទេ ។​

​ចំណែក​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដែរ​នោះ​ក៏​បាន​ប្រាប់​អ្នកសារព័ត៌មាន ថា សម្ពាធ​ជំងឺ​លោក កឹម សុខា កំពុងតែ​មាន​បញ្ហា​ធ្ងន់ធ្ងរ កាន់តែ​ខ្លាំង​ទៅៗ ហើយ​ដែល​អាច​នឹង ធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវិត​របស់​គាត់ ។​
​ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ថ្លែង​អះអាងថា បញ្ហា​លោក កឹម សុខា ឈឺ​វា​គ្រាន់ តែ​ជា​លេស ដើម្បី​ឲ្យមាន​ការដោះលែង​ប៉ុណ្ណោះ ។ លោក​ថា នេះ​វា​គ្រាន់តែ​វោហា​ស័ព្ទ នយោបាយ​ចង់បាន​ការដោះលែង​កូនក្តី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ ។​
​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ប្រាប់​អ្នក សារព័ត៌មាន​ថា ការ​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​នោះ ដោយសារ តុលាការ​យល់ថា ជន​នោះ​អាច​បង្ក​ឲ្យមាន​ប៉ះពាល់​ដល់​សង្គម​។ លោក​បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​វិញ លោក​ថា តុលាការ​អាច​ធ្វើ​ការពិនិត្យ​មើល​ចំពោះ​ករណីនេះ​៕

d180202h1-(10)

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...