មួយ​សប្តាហ៍​នេះ​យុទ្ធនាការ​ស្តារលូ លាង​លូ ដើម្បី​រំដោះ​ទឹកភ្លៀង​សម្រេច​បាន​ជាង​៣​ពាន់​ម៉ែត្រ​

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា ក្នុង​មួយ​សប្តាហ៍​នេះ យុទ្ធនាការ​របស់​រដ្ឋ​បាល រាជធានី​ភ្នំពេញ លើ​ការងារ​ស្តារលូ លាង​លូ ដើម្បី​ត្រៀម​រំដោះ​ទឹកភ្លៀង នៅ​រដូវវស្សា​ខាងមុខ សម្រេច​បាន​ជាង ៣៣៩៥​ម៉ែត្រ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ក្រុង​បាន​ថ្លែងថា ការងា​បូម​ស្តារលូ លាង​លូ​នេះ គឺ​ចាប់ផ្តើម​ពី​ផ្លូវ​លេខ​៣១៥, ផ្លូវ​៥១៦ ដល់​ផ្លូវ​លេខ​៥២៨ ចាប់ពី​ថ្ង​ទី​៤ មករា ដល់​ថ្ងៃ​១១ ខែ​មករា ឆ្នាំ​២០១៨ លាង​លូ​បាន​ទំហំ​០,៦០​ម៉ែត្រ មាន​ប្រវែង​៦៧០​ម៉ែត្រ​។ លោក​បន្តថា ការងារ​បូម​លាង​លូ​ផ្លូវ​លេខ​១១០ ចាប់​ពី​ផ្លូវ​R8 ដល់​ផ្លូវ​២៨៩ ចាប់ពី​ថ្ងៃ​ទី​៤ ខែ​មករា ២០១៨ លាង​លូ​ទំហំ​០,៦០​ម៉ែត្រ បាន​ប្រវែង​៥៦១​ម៉ែត្រ លាង​លូ​ទំហំ​១០០​ម៉ែត្រ បាន​ប្រវែង​៦៥២​ម៉ែត្រ ការងារ​បូម​លាង​លូ ផ្លូវ​លេខ​១២៨ ចាប់​ពី​ផ្លូវ​២៦៥ ដល់​ផ្លូវ​២៥៣ ចាប់ពី​ថ្ងៃ​៤ ខែ​មករា ឆ្នាំ​២០១៨ លាង​លូ​ទំហំ​០,៦០​ម៉ែត្រ បាន​ប្រវែង​៧៥៦​ម៉ែត្រ​។ លាង​លូ​ទំហំ​១០០​ម៉ែត្រ បាន​ប្រវែង​៧៥៦​ម៉ែត្រ ស្ដារលូ និង​អូស​កៅឡាក់​ផ្លូវ​លេខ​៦៨ ចាប់​ពី​ផ្លូវ​លេខ​៩៣ ដល់​ផ្លូវ​ជាតិ​លេខ​៥​។

​ដោយឡែក នៅ​ថ្ងៃ​ទី​១១ ខែ​មករា​ឆ្នាំ​២០១៧ យុទ្ធនាការ​ស្តារលូ​រង​សម្រាប់​ខណ្ឌទួលគោក នៅ​ចំណុច​ផ្លូវ​លេខ​២៥៣ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ៕

 

d180113a5 d180113a7 d180113a6

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...