មន្ត្រី​អាដហុក​ចូល​បំភ្លឺ​មុន​កាល​កំណត់​ក្នុង​សំណុំ​រឿង​អាស្រូវ​សេ្នហា លោក កឹម សុខា

ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo: RFA

ដោយ សាន សែល RFA 2016-08-24

ប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មុន​កាល​កំណត់​តាម​ដីកា​កោះហៅ របស់​លោក​ចៅក្រម​ស៊ើបសួរ ធាម ច័ន្ទពិសិដ្ឋ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​សមាគម​​អាដហុក លោក ស៊ឹង សែនករុណា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី២៤ សីហា ​ថា អ្នកស្រី ឆន សុគន្ធា មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​ដែល​បាន​ចូល​បំភ្លឺ​នោះ​ទេ។

បើ​តាម​ដីកាកោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ឆន សុគន្ធា​ ត្រូវ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី នៅ​ថ្ងៃ​ទី​២៤ សីហា​នេះ ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សីពាក់ព័ន្ធ ​រឿងរ៉ាវ​ស្នេហា​ដែល​ត្រូវ​បាន​គេ​ចោទ រវាង​អនុប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា និង​អ្នកនាង​ ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ការ​ចូល​បំភ្លឺ​មុន​កាល​កំណត់​នេះ ត្រូវ​បាន​មន្រ្តីសមាគម​អាដហុក បញ្ជាក់​ថា អ្នកស្រី ឆន សុគន្ធា មាន​ធុរៈ​ជាប់​រវល់ មាន​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស ចំ​ថ្ងៃ​ចូល​បំភ្លឺ​ក្នុង​នាម​ជាសាក្សី​នេះ។

យ៉ាងណា​ក៏ដោយ សមាគម​អាដហុក មិន​បាន​បញ្ជាក់​ពី​ប្រទេស​ដែល​អ្នកស្រី សុគន្ធា ទៅ​បំពេញ​បេសកកម្ម​នោះ​ទេ។

អ្នកស្រី ឆន សុគន្ធា គឺ​ជា​មន្ត្រី​សមាគម​អាដហុក ទី​ពីរ​ហើយ​ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា។ កាល​ពី​ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ​ ក៏​បាន​កោះ​ហៅ​មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ចូល​ខ្លួន​ជា​សាក្សី ដើម្បី​សាកសួរ​ពាក់ព័ន្ធ​សំណុំ​រឿង​ដូច​គ្នា​នេះ។ ដោយឡែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ចំនួន ៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​តាម​បណ្ដឹង​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ៕

Source link

x

Check Also

មេឃុំ​​សង្កាត់​រាប់រយ​នាក់នឹង​បាត់បង់​ការងារ​ ពេល​បក្ស​សង្គ្រោះជាតិ​រលាយ

រូបឯកសារ៖​ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​យុទ្ធនាការឃោសនាបោះឆ្នោត​ឃុំសង្កាត់ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២០ ...

Interview: ‘There Will be Consequences’ For Cambodia And The Ruling Party

Brad Adams, executive director of ...