មន្ត្រី​យោធា​ឈ្មោះ រស់ ជុក នៅតែ​ជួញដូរ​ឈើ​គ្រញូង​យ៉ាង​គឃ្លើន​ក្នុង​ខេត្តឧត្ដរមានជ័យ​

​ដោយសារតែ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ ព្រមទាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ មិន​បង្ក្រាប​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ទើប​ឈ្មួញ​មួយចំនួន​នៅតែ​បន្តសកម្មភាព​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្ដែង​មន្ត្រី​យោធា​ឋានៈ​វរសេនីយ៍ទោ​ឈ្មោះ រស់ ជុក ប្រធានការិយាល័យ​អភិវឌ្ឍន៍​កងពលតូច​លេខ​៤២ នៅតែ​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ឆ្លងដែន​តាម​តំបន់​ទិស​ទី​២ និង​ទិស​ទី​៣​សមរភូមិ​មុខ​ក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។ នៅពេល​ពលរដ្ឋ​ស្ពាយ​ឈើ​គ្រញូង​ពី​ទិស​ដី​សៀម​ចូល​ទឹកដី​ខ្មែរ គឺ​ត្រូវ​លក់​ឲ្យ​លោក រស់ ជុក ក្នុងតម្លៃ​ទាប​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​រឹបអូស​យក​ឈើ​គ្រញូង​ជាមិនខាន​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​តូចតាច​ក្នុង​សង្កាត់​កូន​ក្រៀល បាន​ឲ្យ​ដឹងថា​ការដែល​លោក រស់ ជុក បន្ត​កៀងគរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អឿន សុធា​រ៉ា មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៤០២​ផងដែរ​។ ជាងនេះទៅទៀត​គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​យោធា​ធំៗ​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្ដរមានជ័យ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​។ ប្រភពពី​មន្ត្រី​យោធា​តូចតាច​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៤០២ បាន​បង្ហើប​ឲ្យ​ដឹងថា​លោក រស់ ជុក ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​ជា​យូរ​មកហើយ ប៉ុន្តែ​មិនដែល​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។

​ប្រភពពី​មន្ត្រី​យោធា​ក្នុង​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​លើកឡើងថា ថ្មីៗ​នេះ​មាន​សមត្ថកិច្ច​មួយក្រុម​ចុះទៅ​បង្ក្រាប​និង​រឹបអូស​ឈើ​គ្រញូង​របស់លោក រស់ ជុក ប្រធានការិយាល័យ​អភិវឌ្ឍន៍​កងពលតូច​លេខ​៤២​។ ក៏ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ផង​សមត្ថកិច្ច​ទាំងនោះ​ដឹកឈើ​គ្រញូង​យកមក​ប្រគល់​ឲ្យ​លោក រស់ ជុក វិញ​ដែល​បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា​លោក រស់ ជុក ជា​ឈ្មួញ​ឈើ​គ្រញូង​ដ៏​មាន​ឥទ្ធិពល​ហើយ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ បញ្ហា​នេះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក រស់ ជុក ក្លាយជា​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​យ៉ាង​ល្បីល្បាញ ហើយ​លោក អឿន សុធា​រ៉ា មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៤០២ ត្រូវបាន​មជ្ឈដ្ឋាន​នានា​លើកឡើងថា ជា​អ្នក​ឃុបឃិត​បើកដៃ​ដើម្បី​ឲ្យ​ជំនួញ​ឈើ​គ្រញូង​របស់លោក រស់ ជុក ប្រព្រឹត្ត​ទៅដោយ​រលូន​និង​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​៕

21729272_363051880782445_991431548_n 21754342_363051984115768_1957978901_n 21744338_363051910782442_1022599060_n

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...