Don't Miss

មន្ត្រី​បក្ស​កាន់​អំណាច​ថា​ទោះ​សេះ​ដុះ​ស្នែង​ក៏​បក្ស​ប្រឆាំង​មិន​អាច​ចូលរួម​បោះឆ្នោត​បាន​ដែរ

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA

ដោយ តាំង សារ៉ាដា RFA 2018-01-11

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រតិកម្ម​តប​ទៅ​នឹង​កិច្ច​ខិតខំ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ស្វះ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ក្រៅ​ប្រទេស ថា ជា​ក្រុម​ឧទ្ទាម​និយម​ក្រៅ​​ប្រទេស។ លោក សុខ ឥសាន ឌឺដង​ថា ទោះ​សេះ​ដុះ​ស្នែង​ក៏​បក្ស​ប្រឆាំង​មិន​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខ​បាន​នោះ​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ព្រមាន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ថា ការ​បន្ត​ធ្វើ​សកម្មភាព​បែប​ឧទ្ទាម​និយម កាន់តែ​នាំ​ឲ្យ​មាន​ពិរុទ្ធភាព​ធ្ងន់​ទៅៗ ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់។ អ្នកនាំពាក្យ​រូប​នេះ សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថ្ងៃ​ទី​១១ ខែ​មករា ដោយ​ហៅ កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោ​វិទ្យា ជា​កូន​ឧទ្ទាម។ លោក​ឌឺដង​ផ្លែផ្កា​ទៀត​ថា កញ្ញា កឹម មនោវិទ្យា ពេលនេះ​បាន​តាំង​ខ្លួន​ដូចជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី​ជប៉ុន។

លោក សុខ ឥសាន លើកឡើង​ទៀត​ថា ដើម្បី​ដោះ​បន្ទុក​ឪពុក​របស់​ខ្លួន កញ្ញា កឹម មនោវិទ្យា បាន​ដើរ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក ដូចជា ទៅ​ប្រជុំ​ជាមួយ​តំណាង​អចិន្ត្រៃយ៍​អាមេរិក និង​សហភាព​អឺរ៉ុប ប្រចាំ​អង្គការសហប្រជាជាតិ​សុំ​ឲ្យ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ សុំ​ឲ្យ​បិទ​ទីផ្សារ​ទំនិញ​កម្ពុជា សុំ​ឲ្យ​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ជាន់​ទឹកដី​អាមេរិក​ជាដើម។ លោក​បន្ត​ថា ឥឡូវនេះ កូនស្រី លោក កឹម សុខា បាន​បន្ត​ជួប​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស សហរដ្ឋអាមេរិក ដោយ​សុំ​គេ​ឲ្យ​បន្ថែម​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ដាក់ឈ្មោះ​ចំៗ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ និង​ប្រាក់​ផ្ញើ​នៅ​បរទេស និង​សុំ​ឲ្យ​ជប៉ុន​កាត់​ជំនួយ​ដល់​គ.ជ.ប​ទៀត។ លោក​អះអាង​ថា កូន​ឧទ្ទាម​នេះ​នឹង​មិន​បាន​សម្រេច​មហិច្ឆតា​របស់​ខ្លួន​ទេ។

ប៉ុន្តែ​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា មិន​យល់​ដូច្នេះ​ទេ។ ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែ​មករា កញ្ញា កឹម មនោវិទ្យា និយាយ​ថា ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​លើ​រដ្ឋាភិបាល កម្ពុជា​គឺ​កំពុង​តែ​មាន​ជា​បន្តបន្ទាប់​ហើយ។

កញ្ញា​ជឿជាក់​ថា សហរដ្ឋអាមេរិក​នឹង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក ហ៊ុន សែន។ ជាង​នេះ​ទៅ​ទៀត កញ្ញា កឹម មនោវិទ្យា សង្ឃឹមថា សម្ព័ន្ធ​មិត្ត​អាមេរិក ក៏​នឹង​មាន​វិធានការ​បន្ត​ទៀត​ដែល​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ «»

ចំពោះ​ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កញ្ញា កឹម មនោវិទ្យា ជា​កូន​ឧទ្ទាម កូន​ជន​ក្បត់ជាតិ ក្បត់​ជាតិ​ទាំង​ឪ​នឹង​កូន កូនស្រី​ច្បង​របស់​លោក កឹម សុខា រូប​នេះ ឆ្លើយតប​វិញ​ថា កញ្ញា​គ្មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការចោទប្រកាន់​ទាំង​នោះ​ទេ។ កញ្ញា ថា ការចោទប្រកាន់​ទាំង​នេះ​គឺ​កាន់តែ​បង្ហាញ​ឲ្យ​សាធារណជន​បាន​ដឹង​ទង្វើ និង​ឥរិយាបថ​របស់​គណបក្ស​កាន់អំណាច​ទៅវិញ​ទេ។

ទាក់ទង​ការ​ឆ្លង​ឆ្លើយ​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បន្ត​វាយប្រហារ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បង្ហាញ​ការ​ងឿងឆ្ងល់​ថា​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​លោក ហ៊ុន សែន បាន​ហាម​មន្ត្រី​របស់​ខ្លួន​មិន​ឲ្យ​ឆ្លងឆ្លើយ​ជាមួយ​បក្ស​ប្រឆាំង​ដែល​លោក​ចោទ​ប្រកាន់​ថា ជា​ក្រុម​ក្រៅច្បាប់ តើ​ហើយ​អ្វី​បានជា​ពេលនេះ មន្ត្រី​របស់​លោក​នៅតែ ឆ្លើយឆ្លង​ជាមួយ​គណបក្ស​ប្រឆាំង​ទៅវិញ? «»

ខណៈ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នឹង​ប្រព្រឹត្តទៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយ​ចោទ​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ក្បត់ជាតិ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា និង​ហាម​មិន​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ធ្វើ​នយោបាយ​រយៈ​៥​ឆ្នាំ។ នៅ​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដាក់​ទោស​ក្រុម​បក្ស​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត។

ជាង​នេះ​ទៅ​ទៀត ក្រសួងមហាផ្ទៃ​ក៏​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស។ យ៉ាងណា​ក៏​ចុះ កញ្ញា កឹម មនោវិទ្យា អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​ចំពោះ​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ហើយ​ថា ការ​រឹតត្បិត​របស់​គណបក្ស​កាន់អំណាច កាន់​តែ​ខ្លាំង​គឺ​កាន់តែ​បាត់បង់​ប្រជាប្រិយភាព៕

Source link

x

Check Also

Reader: ថ្ងៃនេះតុលាការអាយ៉ងហៅឈឹម ផលវរុណឲ្យឆ្លើយដាក់លោក កឹមសុខា ស្អែកអ្នកដែលធ្លាប់ធ្វើការជាមួយគាត់ទាំងអស់

Source link

Did you get yours? It's deadly this year!

(by Chou Lenag Hak) Be ...