មន្ត្រី​ច្រកព្រុំដែន​អូរ​ស្មាច់ ចោទប្រកាន់​គ្នា​រឿង​ពុករលួយ​!

​ឧ​ត្ត​រ​មានជ័យ​៖​ខេត្តឧត្ដរមានជ័យ មាន​ច្រកព្រុំដែន​អន្តរជាតិ​បី​បើក​ឲ្យ​ឆ្លងកាត់​ចេញចូល ប្រទេស​ថៃ​។ ០១ ច្រក​ជាំ​ស្រ​ង៉ាំ ក្នុងស្រុក​អន្លង់វែង ០២​ច្រក​អូ​ស្មាច់ ក្នុង​ក្រុង​​សំរោង ០៣​ច្រក​ជប់ គរ គី​ក្នុងស្រុក​បន្ទាយ​អំពិល​។​​តែ​ច្រក​អូរ​ស្មាច់​ជា​ច្រកព្រុំដែន​ដែលមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន គួ​សំ​ជាងគេ ដោយសារ​ផ្លូវ​នេះ ជំរាល​ទេ​មិនមាន​ចំណោត ធ្វើ​ឲ្យ​អ្នករកស៊ី

ក៏ដូចជា​ឡាន​ដឹកទំនិញ​ធំៗ​ធ្វើចរាចរ​ណ៏​បាន​ស្រួល​ក៏ដូចជា​ប្រជាពលរដ្ឋ​ចេញចូល​រកស៊ី​ទៅ​ព្យាបាល​ជម្ងឺ​ផងដែរ​។​ចំណុច​នេះ​វា​ក៏​ជា​ប្រភព​ចំណូល​ខុសច្បាប់​សម្រាប់​មន្ត្រី​តាម​ស្ថាប​ន្ថ័​ដែល​ឈរជើង​នៅ​ច្រកព្រុំដែន​អូរ​ស្មា​ច់នេះ​ផងដែរ​។

​ជាក់ស្តែង​ថ្មីៗ​នេះ​​មាតុភូមិ​បាន ទទួល​ព​ត៏​មាន​ពី​មន្ត្រី ច្រក​អូរ​ស្មាច់​ដែល​សុំ​មិន​ចេញ​ឈ្មោះ​ឲ្យ​ដឹងថា​៖ គ្រាន់តែ​ឡាន​ដឹក​ដំឡូង​មី​ចូល​ដី​ថៃ​នៅក្នុង ខែមករា​មាន ជាង​២០០០​គ្រឿង ខែ​ក​ម្ភះ​ជាង​២០០០​គ្រឿង ។​តែ​អ្វីដែល​គួ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​នោះ​ម្ចាស់​ឡាន ត្រូវ​ជួយ​ចេញថ្លៃ​បាយ ដល់​មន្ត្រី​ប៉ុស្ដិ​ច្រក​អូរ​ស្មាច់​ចំនួន ០៣​ស្ថាប​ន័​ចំនួន​៣០០​បាត​ប្រាក់​ថៃ​។​ក្នុងនោះ ០១​ការិយាល័យ​គយ​និង​រដ្ឋាករ​របស់លោក លោក​គួ​ន​សុភាព​១០០​បាត​ប្រាក់​ថស ។​០២​មន្ត្រី​កាំកុងត្រូល​របស់លោក លោក​ពេជ្រ​ភារ​ម្យ​១០០​បាត ០៣​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ លោក​ផន​គឹម កន មួយ​ប៉ុស្ដិ មួយ​ឡាន មួយ​១០០ បាត​ជា​កំហិត​។​​តែ​ទូរលេខ​នេះ​ហាក់​នៅមាន ភាព​លាក់លៀម​ស៊ីដាច់​គ្នា​។​ព្រោះ​កាលពី ដើមខែ​មីនាឆ្នាំ​២០១៧ លោក​​សាន្ដ​ស៊ិន​រី កូនចៅ​

លោក ផន​គឹម​កន​បាន មក​កត់​ចំនួន​ក្បាល​ឡាន​ដឹក​ដំឡូង​គឺ​ឃើញ​មាន ជាង​៤០០០​គ្រឿង ធ្វើ​ឲ្យ​លោក​សាន្ដ​ស៊ិន​រី ហួសចិត្ត​ឈឺក្បាល​មិន​នឹកស្មានថា គេ​កុហក​ស៊ីដាច់​បែបនេះ​សោះ​។ តែ​អ្វីដែល​លោក​សាន្ដ​ស៊ិន​រី​ឈរ ជើង​មិន​និង​នោះ​គឺ ប៉ុ​ស្ដឹ​ស្នាក់ការ​ត្រួតពិនិត្យ ទទួលបាន​ប្រាក់​​ថ្លៃ​បាយ មួយ​ឡាន ២០០​បាត ខ​ណះ​ប៉ុ​ស្ដឺ កាំកុងត្រូល និង​ប៉ុស្ដិ​គយ ទទួល​ប្រាក់​ថ្លៃ​បាយ​ពី​ឡាន ដំឡូង​មួយ​ឡាន ៤០០​បាទ​ប្រាក់​ថៃ កន្លះ​ខែ​ទូរ​ទាត់​ប្រាក់​មួយដង​មិនមែន​១០០​បាត​មួយ​ឡាន​នោះទេ​។​

ចំណុច​នេះ​បើតាម​ប្រភព​ប​តិ​មានបាន​ឲ្យ​ដឹងថា​៖​មន្ត្រី​ច្រក​ស្មាច់​ឆ្លើយ​បកស្រាយ ថា​ក្រុមហ៊ុន​សុខា​ហាយ​នៅក្នុង ខែ​ក​ម្ភះ​ដឹក​ដំឡូង​ចេញ ១៨០២​គ្រឿង​។​ចឹ​ង​បើ យក​តួលេខ មក​គុណ​វា​មិនត្រូវ​ទេ ពីព្រោះ​អី​មាន​ក្រុមហ៊ុន សុខា​ហាយ នាំ​ក្បាល​ឡាន​ដោយមាន លោក​ឡុង​សុ​គុន្ធ​ស្នងការរង​នគរបាល​ខេត្ត ឧត្ដរមានជ័យ​គាត់ តែងតែ​យកឈ្មោះ​​អ្នកធំ​មក​កាង ។​លោក​ឡុង​សុ​គុន្ធ​នេះ​មិនបាន​បង់ប្រាក់​ថ្លៃ​បាយ​ឲ្យ ប៉ុ​ស្ដឺ​​ណាមួយ​បាត​ឡើយ​?​។​ករណី​មន្ត្រី​ច្រកព្រុំដែន​អូ​ស្មាច់​ប្រព្រឹត្ត​អំពើពុករលួយ​ខាងលើនេះ​មាតុភូមិ​បាន​សុំ​លោក​សាន្ដ​ស៊ិន​រី​ពន្យល់​តាម​ទូរ​សព្ទ័​។

ពេល​សួរថា​ហេតុ​អី​បានជា កន្លែង​លោក បាន​ថ្លៃ​បាយ​ពី​ឡាន​ដំឡូង​មួយ​ឡាន​តែ ២០០​បាទ​ឯ ប៉ុស្ដិ​ផ្សេង​គេ​បាន ៤០០​បាត លោក​សាន្ដ​ស៊ិន​រី ឆ្លើយថា​រឿង​បែប​ណឹ​ង​
​ខ្ញុំ​មិនអាច​ប្រាប់​បានទេ​រួច​ក៏​ចុច​ផ្តាច់​ទូរ​សព្ទ​។​​មាតុភូមិ​សួរ​លោក​ពេជ្រ​ភារ​ម្យ​តាម​ទូរ​សព្ទ័​ទៀត​។​ពេល​សួរថា លោក​ឡុង​សុ​គុន្ធ​ស្នងការរង​នគរបាល​ខេត្ត​ដែល​កាង​ឡាន​ដឹក​ដំឡូង​មាន បាន​ជូន​ថ្លៃ​បាយ​លោក​ទេ​?​។ លោក​ពេជ្រ​ភា​រម្យ​មេ​កាំកុងត្រូល​ច្រក​ឆ្លើយ​របៀប​​គំរាមថា​៖ កុំ​ចេះតែ​សួរ​មុន​និង​សួ​រយ​កព​ត៏​មាន​ឲ្យ​ច្បា​ស់សិន ចាំ​សួរ​​មិនមាន​អ្នករកស៊ី​ដឹក​ដំឡូង​ណាមួយ បង់ប្រាក់​ឲ្យ​លោក​មួយ​រៀល​ឡើយ​​ហើយ​បើ​ដឹង​ឈ្មោះ​ណា​ឲ្យ​ប្រាក់​ប្រាប់​ឲ្យ​ដឹងផង រួច​ក៏​ចុច​ផ្តាច់​លែង​និយាយ​។​

​មាតុភូមិ​សួរ​លោក​គួ​ន​សុភាព​មេ​គយ​ច្រក​វិញ​តាម​ទូរ​សព្ទ័​។ ពេល​សួ​ថា តើ​លោក​ឡុង​សុ​គុន្ធ​មានបាន​ជូន​ថ្លៃ​បាយ​ទេ​? លោក​ភាព​ឆ្លើយថា គយ​ខំ​បំពេញ​​បែប​បត់​ធ្វើឯកសារ​ជួន​ឈ្មួញ​ដឹក​ដំឡូង អ្នកណា​ឲ្យ​ប្រាក់​ថ្លៃ​បាយ​ឫ​មិន​ឲ្យ​លោក​មិន​ថា​អី​ទេ​សំខាន់​សំរួល ដើម្បី​ប្រជាពលរដ្ឋ​លក់ដំឡូង​បាន​ថ្លៃ​(​ស៊ិ​ក​)​។ តែ​លោក​គយ​ក៏​ទទួលស្គាល់ថា ក្រុមហ៊ុន​សុខា​ហាយ​យ៉ាប់​ជាងគេ​(​អា​រឿង​លុយ​ថ្លៃ​បាយ​នោះដែរ​)​។​

​មាតុភូមិ​បាន​សួរ​លោក​ផន​គឹម​កន​តាម​ទូរ​សព្ទ័ លោក​បាន​ឆ្លើយថា​ឲ្យ​សួរ​ជំនាញ​ទៅ​​គយ ឲ្យ​ដឹង​យ៉ាងណា​ខ្ញុំ ក៏​ចឹ​ង​ដែរ​។​ទាក់ទង​និង​ករណី​លោក​ឡុង​សុ​គុន្ធ​ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​មានជ័យ​រកស៊ី​កាង​ឡាង​ដឹក​ដំឡូង​ចូល​ដី​ថៃ​នេះ​ពេល​សួរ​តាម​ទូរ​សព្ទ័ ថា​៖​ហេតុ​អី​បានជា​លោក​មិន​ឲ្យ​ប្រាក់​ថ្លៃ​បាយ ដល់​ប៉ុ​ស្ដឹ គយ កាំកុងត្រូល និង​ច្រក លោក​សុ​គុន្ធ​ឆ្លើយ​ម៉ា​បាវ​មក​ថា​៖ បើ​ពូក​អ​ស់ណឹង​អត់បាយ​ស៊ី​នៅ​រក​ងាប់​អី​។

​លោក​បំបាត់​អំពើពុករលួយ ដើម្បី​ទិញ​ដំឡូង​ប្រជាពលរដ្ឋ​បាន​ថ្លៃ​លោក​ជា​អ្នក​រត់ការ​ឯកសារ​បំ​បែបបទ ឲ្យ​ក្រុមហ៊ុន​យុវជន​សុខា​ហាយ បង់ពន្ធ​ជូន​រដ្ឋ​អស់ហើយ​។ មាន​គយ និង​អន្ត​ប្រវេ​ស​ន៏ គេ​មិន​​ទារប្រាក់​ថ្លៃ​បាយ​ទេ តែ​ប៉ុ​ស្ដឹ​កុងត្រូល និង​ច្រក ទ្វារ​ប្រាក់​ពី​គាត់​មួយ​​ឡាន​២០០​បាទ​ប្រាក់​ថៃ​។ លោក​ឲ្យ​មួយ​ឡាន​៥០​បាទ តែ​គេ​មិន​យក​ដោយ​គេ​ថា​
​ថា​ខ្ញុំ​ឡុង​សុ​គុន្ធ ឲ្យ​តិចពេក​ដល់​ចឹ​ង លោក​ក៏​មិន​ឲ្យ​តា​ម្រ៉​ង​ទៅ​។​

លោក​សុ​គុន្ធ​បន្តថា ក្រុម​សុខា​ហាយ ទិញ​ដំឡូង​ថ្លៃ​ជាងគេ ពីរ​បី​ខែ​មុន​នៅ​ឃុំ​លំ​ទង ស្រុក​អន្លង់វែង អ្នកយក​ដំឡូង​មក​លក់បាន​ឆ្នោត ផ្សងសំណាង ត្រូវ​ម៉ូតូ ៤​ឫ​៥​គ្រឿង​និង​សម្ភា​រះ​ប្រើប្រាស់​ជាច្រើន​ទៀត​និង​ធ្វើ​ផ្លូវ​ជូន​ពលរដ្ឋ លោក​មិន​ឲ្យ​ប្រាក់​ថ្លៃ​បាយ ពួក​អ​ស់ណឹង ទេ​យកប្រាក់ ជួយ​ប្រជាពលរដ្ឋ​ប្រសើ​ជាង​។​បើតាមលោកសុគន្ធច្រកអូរស្មាច់មាន១២គ្រុមហ៊ុនដឹកជញ្ជូនដំឡូងឆ្លងកាត់។

​មាតុភូមិ​សួ​លោក​អ៊ុន ក្រុមហ៊ុន​អង្គរ ច័ន​វេ​ល​ដ៏​ត្រេ​ដ ពេល​សួ​ថា​​តើ​លោក ឲ្យ​ប្រាក់​ថ្លៃ​បាយ ដល់​ប៉ុ​ស្ដឹ គយ ច្រក កាំកុងត្រូល មួយ​ឡាន​អស់​ប៉ុន្មាន​ដែរ លោក​ឆ្លើយថា​មិនដឹង​ហើយក៏ បិទ​ទូរ​សព្ទ័​ទៅដោយ​ប្រាប់ថា ចាំ​សួរ​អ្នករត់​ការបង់ប្រាក់​សិន ក្រោយមក​តេ​យ៉ាងណា​ស្រ​ច​តែ​គាត់​មិន​ខ្ចី​លើក​។​

ខាងលើនេះ​គ្រាន់តែ​ជាព​តិ​មាន​ត្រួសៗ​ស្តីពី​អំពើពុករលួយ​ដែល​បង្កឡើង​ដោយ​មន្ត្រី​៣​ស្ថាប​ន័​នៅ​ច្រកទ្វារ​អូរ​ស្មាច់​លើ​តែ​ឡាន​ដឹក​ដំឡូង​តែប៉ុណ្ណោះ​ដើម្បី​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជ្រាប​ជាព​តិ​មាន​ចង់​បង្ក្រាប​ទ​ឬ​អត់​ស្រ​ច​ចិត្ត​ទៅ​ចុះ​។​ឯ​នៅ​ច្រកទ្វារព្រុំដែន​ពីរ​កន្លែង​ទៀត​ក៏មាន​សេចក្តីរាយការណ៍​ថា​មិន​ខុសគ្នា​ដែរ​ទេ​អា​រឿង​គាបសង្កត់​អ្នករកស៊ី​និង​ប្រជាពលរដ្ឋ​ឆ្លងដែន​នោះ​។​

s-car-osmachs-car-osmach1

Source link

x

Check Also

ចាក់​សាំង​ក្បែ​ចង្ក្រាន​ឆេះ​ផ្ទះ​អស់ពី​ខ្នង​លេង​!

​ខេត្ត​មណ្ឌល​គី​រី ៖ ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ពី​ខ្នង ស្ថិតនៅ​ភូ​មុ​ពូ​ទុង ឃុំ​ចុង​ផ្លាស ...

​មិន​ស័ក្តិសម​នឹង​ឈ្មោះ ! កម្ពុជា​ជា​ប្រទេស​កសិកម្ម តែ​នាំចូល​បន្លែ​ជិត​១​លាន​តោន​ក្នុង​១​ឆ្នាំៗ ដែល​ភាគច្រើន​ពី​ស្រុក​យួន​

​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការសហប្រជាជាតិ​ដែល​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ​សម្រាប់​ទីផ្សារ​កម្ពុជា​» រៀបចំឡើង​ដោយ អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម ...