មន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ និងសមាជិកសភាអាស៊ាន ព្រួយបារម្ភពីការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា

ថ្មីៗនេះសមាជិកសភាអាស៊ានមួយក្រុមដែលធ្វើការងារដើម្បីសិទ្ធិមនុស្ស បានចេញ របាយការណ៍ដ៏សំខាន់មួយព្រមានថា ប្រព័ន្ធនយោបាយកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃភាព ស្របច្បាប់និងគំរាមដល់ភាពអន្តរាយរបស់ប្រទេសដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយ ស្រួយ។ របាយការណ៍ដែលចេញដោយសមាជិកសភាអាស៊ានដើម្បីសីត្ធិមនុស្ស (APHR) បានដាក់ចំណងជើងថា « ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា»។ សូមបញ្ជាក់ថារបាយការណ៍នេះ បានចេញផ្សាយក្រោយពេលសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស មួយក្រុមបញ្ចប់បេសក កម្មស្វែងរកការពិតមួយនៅកម្ពុជា។

ទាក់ទងនឹងបញ្ហាខាងលើនេះលោក ភីល រ៉ូបឺតសុន នាយកប្រចាំតំបន់អាស៊ីនៃអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា នេះជាសំឡេងរបស់អាស៊ានអំពីភាពគ្រោះ ថ្នាក់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ភីល រ៉ូបឺតសុន បានថ្លែងថា « វាមានសារៈសំ ខាន់ណាស់ដែលត្រូវមានសំឡេងអាស៊ានក្នុងការជជែកអំពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជាដែលមានការវាយប្រហារជាថ្មីទៀតទៅលើសមាជិកសភាមកពីគណបក្សប្រឆាំង ក្រុម អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ អ្នកការពារសិទ្ធិមនុស្សព្រមទាំងបណ្តាក្រុមនិង សហគមន៍ដែលព្យាយាមការពារសិទ្ធិរបស់ពួកគេ ដូចជាសិទ្ធិដីធ្លីជាដើម»។

លោក ភីល រ៉ូបឺតសុន បានលើកឡើងទៀតថាៈ កម្ពុជាកំពុងស្ថិតនៅលើវិថីឆ្ពោះ ទៅ កាន់របបលទ្ធិប្រជាធិបតេយ្យតាមរបៀបដឹកនាំរបស់លោក ស៊ូ ហារតូ នៃប្រទេសឥណ្ឌូនេស៊ី ឬស្រដៀងនឹងរបៀបរបបដឹកនាំដែលមានគណបក្សតែមួយដូចដែលយើងឃើញមាននៅក្នុងប្រទេសវៀតណាម និងប្រទេសឡាវ ។ ការអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយ កាលពីប៉ុន្មានសប្តាហ៍មុននេះគឺច្បាប់នោះមានឥទ្ធិពលក្នុងការរំលាយគណបក្សនយោ បាយ ប្រសិនបើមេដឹកនាំគណបក្សនោះត្រូវគេរកឃើញថាបានប្រព្រឹត្តបទល្មើស ហើយវាជា រឿងអាក្រក់ណាស់ដែលកម្ពុជា មកចម្លងយករបៀបដឹកនាំបែបយោធាកាលពីមុន។

សូមបញ្ជាក់ថា ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដែលមានលោក ឆាលស៍ សាន់ទីអេហ្គោ ជាប្រធាន ,មានអតីតសមាជិកព្រឹទ្ធសភាថៃ លោក ក្រៃសាក់ ឈុនហាវ៉ាន់ ជាសមាជិកក្រុមប្រឹក្សា ,មានលោក តូម៉ាស៊ីតូ វីឡារីន ជាសមាជិក ព្រមទាំងសមាជិកច្រើន នាក់ទៀត បានចាត់ទុកថាប្រព័ន្ធនយោបាយនៅកម្ពុជា កំពុងតែប្រឈមនឹងវិបត្តិស្របច្បាប់ ដែលគំរាមដល់ភាពអន្តរាយរបស់ប្រទេសដែលលទ្ធិប្រជាធិបតេយ្យកំពុងផុយស្រួយស្រាប់។ របាយការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានផ្តោតសំខាន់ទៅលើការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការផ្តល់អំណាចឲ្យស្ថាប័ននីតិប្រតិបត្តិ និងតុលាការ អាចព្យួរឬរំលាយគណបក្សនយោបាយណាមួយបាន។ រាយការណ៍បានសង្កត់ ធ្ងន់ថា ការវាយប្រហារបែបនេះគឺជាបរិបទនៃការបង្ក្រាបថ្មីនិងរីធំឡើងៗលើអ្នកប្រឆាំង ហើយ អាចនាំឲ្យអន្តរាយដល់ការបោះឆ្នោតនៅឆ្នាំ២០១៧និងឆ្នាំ២០១៨៕

17439587_287268118360822_49949280_n 17439753_287269008360733_2024692252_n 17439857_287268755027425_751664796_n

Source link

x

Check Also

រឿងអាស្រូវពុករលួយរបស់លោក ណុប នី ប្រធានមន្ទីរសាធារណការខេត្តតាកែវ មិនអាចបិទបាំងបានទេ

ថ្មីៗនេះមន្ត្រីរាចការតូចតាចដែលបម្រើការងារនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយរបស់លោក ណុប នី ដែលជាប្រធានមន្ទីរ ...

លោក សម រង្ស៊ី ចាត់ទុកអំពើហិង្សាកាលពីដើមឆ្នាំ២០១៤ថា ជាព្រឹត្តិការណ៍ដ៏ឈឺចាប់ដែលមិនអាចបំភ្លេចបាន

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅដើមសប្តាហ៍នេះបានរំលឹកពីព្រឹត្តិការណ៍ដ៏ឈឺចាប់ដែលមិនអាចបំភ្លេចបាន ...