ព្រៃសហគមន៍ព្រះរកា ខេត្តព្រះវិហារ នៅតែរងការបំផ្លាញយ៉ាងមហន្តរាយ

តាមសេចក្តីរាយការណ៍មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ការពារព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថារហូតមកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃសហគមន៍ព្រះរកា នៅតែកើតឡើងយ៉ាងពេញបន្ទុកដោយពុំមានមន្ត្រីអាជ្ញា ធរឬមន្ត្រីជំនាញពាក់ព័ន្ធណាចាត់វិថានការបង្ក្រាបឡើយ។ ទាំងលោក អ៊ុន ចាន់ដា អភិបាល ខេត្តព្រះវិហារ ក៏ដូចជានាយខណ្ឌរដ្ឋបាលជ្រៃឈើខេត្តព្រះវិហារ និងប្រធានមន្ទីរបរិស្ថានខេត្ត នេះត្រូវប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែល កើតឡើងយ៉ាងពេញបន្ទុកនោះទេ។ ផ្ទុយទៅវិញគឺមន្ត្រីឃជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយ ចំនួនជាអ្នកឃុបឃិតឲ្យមានបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងគឃ្លើន។

តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា កន្លងមកព្រៃសហគមន៍ព្រះរកា ដែលមានទំហំជាង៩០ ៣០០ហិកតា សម្បូរទៅដោយឈើល្អៗហើយជាព្រៃស្រោងយ៉ាង ក្រាស់ឃ្មឹកហើយជាជម្រកសត្វព្រៃច្រើនប្រភេទ។ ក៏ប៉ុន្តែមួយរយៈពេលកន្លងទៅនេះព្រៃសហ គមន៍ព្រះរកាដែលលាតសន្ធឹងនៅក្នុងស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងអនាធិបតេយ្យដោយសារតែមន្ត្រីជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធមិនបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ហេតុនេះលោក សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានគួរពិនិត្យមើលខ្លះផងព្រោះមន្ត្រីបរិស្ថានការពារព្រៃសហគមន៍ ព្រះរកា ពុំមានលទ្ធភាពក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើឡើយ។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា សព្វថ្ងៃនេះមានម្ចាស់ដើមច្បោះជ័រមួយចំនួន បានលក់ដើមច្បោះជ័រធំៗឲ្យឈ្មួញ ហើយឈ្មួញបានកាត់រំលំអារច្រៀកដើមច្បោះជ័រទាំងនោះ រួចដឹកជញ្ជូនយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីក្រុមមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានដែលគិតគូរតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាងនេះទៅទៀតមានឈ្មួញ ធំៗ មួយចំនួនបានបំពានចូលកាប់ឈើក្នុងព្រៃសហគមន៍ព្រះរកា ដោយគ្មានញញើតអ្វីទាំង អស់ ហើយក៏មានពលរដ្ឋចំណាកស្រុកមួយចំនួនចូលទៅលួចកាប់ឈើក្នុងព្រៃសហគមន៍ព្រះ រកា ជាបន្តបន្ទាប់។ ប្រការនេះជារឿងដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងតទៅ ទៀតទេ ព្រោះចាប់តាំងពីដើមខែមករា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះបទល្មើសកាប់ឈើ ក្នុងតំបន់ព្រៃសហគមន៍ព្រះរកា រាលដាលកាន់តែខ្លាំង ហើយមន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញក្នុង ខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបបទល្មើសឡើយ៕

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

IMG_0497

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...