ពេលល្អបំផុតដែលគួរញ៉ាំភេសជ្ជៈប៉ូវកម្លាំង

ធ្លាប់មានអារម្មណ៍ថាដូចជា Superman ដែរទេនៅពេលដែលញ៉ាំភេសជ្ជៈប៉ូវកម្លាំងម្តងៗ?​ ថ្ងៃនេះ​ Sabay​ ដើរ​សូម​ណែនាំ​នូវ​ដំបូន្មាន​មួយ​ចំនួន​ទាក់ទង​នឹង​ពេលវេលា​ដែល​គួរ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​កម្រិត​សម​ស្រប​ដែល​គួរ​ញ៉ាំ​វា​៖​

 

​គួរ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​ពេល​ដែល​អ្នក​បញ្ចេញ​កម្លាំង​កាយ​ខ្លាំង​ ដូចជា​នៅ​ពេល​ដែល​លេង​កីឡា ​ហាត់ប្រាណ​ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​បញ្ចេញ​កម្លាំង​កាយ​ខ្លាំង​ជាង​ធម្មតា​ ដោយ​សារ​តែ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ ដើម្បី​កាត់​បន្ថយ​ភាព​នឿយហត់​។​

energy-drink-main-image

 

​ក្រៅ​ពី​នេះ​ប្រសិន​បើ​អ្នក​សិក្សា​ ឬ​ធ្វើ​ការ​ដល់​យប់​ ឬ​ថែម​ម៉ោង​ លោក​អ្នក​ក៏​អាច​ញ៉ាំ​វា​ដើម្បី​ដាស់​ស្មារតី​បាន​ផង​ដែរ​ ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សារ​ធាតុ​កា​ហ្វេ​អ៊ីន​ខ្ពស់​។​ វា​ជួយ​ឲ្យ​អ្នក​អាច​ផ្ចង់​អារម្មណ៍​ក្នុង​ការ​គិត​បាន​ល្អ​។​

 

​បើទោះបី​ជា​ការ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​គុណភាព​ប្រយោជន៍​មួយ​ចំនួន​ក៏​ដោយ​ ក៏​វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ប្រសិន​បើ​អ្នក​ញ៉ាំ​វា​ជា​ប្រចាំ​ និង​ខុស​កាលៈ​ទេសៈ​។​ វា​អាច​បង្ក​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ដូច​ជា​ជម្ងឺ​ទឹក​នោម​ផ្អែម​ ឬ​អស់​កម្លាំង​ខ្លាំង​នៅ​ពេល​ដែល​សារធាតុ​បង្កើន​កម្លាំង​របស់​ភេសជ្ជៈ​នេះ​ជ្រាប​ចេញ​ពី​ខ្លួន​របស់​អ្នក​។​

 
​គួរ​ចងចាំ​ថា​មិន​គួរ​ញ៉ាំ​វា​ម្តង​ទាំងអស់​នោះ​ទេ ​ត្រូវ​ញ៉ាំ​វា​ម្តង​បន្តិចៗ​ដោយ​ប្រើ​រយៈពេល​ ២​ ម៉ោង​ពេល​ញ៉ាំ​មួយ​កំប៉ុង​ ដើម្បី​ជៀស​វាង​ការ​បាក់​កម្លាំង​ជ្រុល​ និងវិលមុខ​នៅ​ពេល​ដែល​អស់​សារ​ធាតុ​ជំនួយ​កម្លាំង​ទាំង​នោះ​។​ ម្យ៉ាង​វិញ​ទៀត​គួរ​ញ៉ាំ​វា​ចន្លោះ​ពី​ម៉ោង​ ៩:៣០​ ព្រឹក​ដល់​ម៉ោង​ ៥:៣០​ ល្ងាច​បន្ទាប់​ពី​ញ៉ាំ​អាហារ​ទ្រាប់​ពោះ​ហើយ​។​

 

​ប្រែ​សម្រួល​ដោយ​៖​ Sam​

​ប្រភព​៖​ http: wikihow

 

Source link

x

Check Also

មីគោកឆ្ងាញ់ប្រចាំគ្រួសារ

ចង់សាកញ៉ាំមីគោកបែបចិនម្តងអត់? មានមិនអ្នកអានច្រើនណាស់រអ៊ូរឿងញ៉ាំអី ថាពិបាករកកន្លែងទៅ តែម្តងនេះសាកទៅញ៉ាំអីនៅ​ហាងមីគោកម្តងទៅ មិនថាមិត្តអ្នកអានឃ្លានពេលណាទេគឺអាចជួយបានទាំងអស់ ...

បុក​ល្ហុង​ខ្មែរ​រសជាតិ​ខ្មែរ​សុទ្ធសាធ១០០% ឃើញ​ភ្លាម​ស្រក់​ទឹក​មាត់

ថ្ងៃ​នេះ Sabay ដើរ​សូម​ណែនាំ​ចំណី​មាត់​មួយ​មុខ​ទៀត​ហើយ​គឺ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​រសជាតិ​កាពិ និង​ប្រហុក​ជា​ពិសេស​​នោះ​គឺ​ម្ទេស​ហិល​ហ្នឹង​ហ៎្មង! អាហារ​មួយ​មុខ​នោះ​គឺ​បុក​ល្ហុង​ខ្មែរ​ពិតៗ ...