ពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​៨​សហគមន៍​បំបែក​គ្នា​ក្រោយ​ពី​ជួប​អាជ្ញាធរ​រាជធានី​ភ្នំពេញ

សកម្មភាព​ពលរដ្ឋ​រស់​នៅ​សង្ខាង​ផ្លូវ​ដែក ជួបជុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សួរ​ដំណឹង​ពី​ការ​អភិវឌ្ឍ​ផ្លូវ​ដែក នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧។  RFA/Uon Chhin

ដោយ ឡេង ម៉ាលី RFA 2017-07-17

ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ដែល​រស់នៅ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៧០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា។ ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ គឺ​ចង់​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​នាំ​ឲ្យ​ប៉ះពាល់​ពួក​គាត់។

តំណាង​ពលរដ្ឋ ១១​នាក់​នៃ​ប្រជាពលរដ្ឋ​មក​ពី ៨​សហគមន៍ ដែល​រស់នៅ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ជួប​ពិភាក្សា​ខ្លី​អំពី​សំណើ​សុំ​ដែល​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដែល​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ។

អ្នក​សហគមន៍​ភូមិ​២៣ ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លោកស្រី នី សន្ដោស ថ្លែង​ក្រោយ​ជំនួប​រយៈពេល​ខ្លី​នោះ​ថា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ប្រាប់​ឲ្យ​ពួក​សហគមន៍​លោកស្រី​ស្ងៀមស្ងាត់​សិន ព្រោះ​មិន​ទាន់​ប៉ះពាល់​ទេ៖ «»។

ដោយឡែក​អ្នក​សហគមន៍​ភូមិ​១៦ ម្នាក់​ទៀត គឺ​លោកស្រី ទិត សៀប ហៅ​ស្រី​ស មាន​ប្រសាសន៍​ថា សហគមន៍​លោកស្រី​ខុស​ពី​សហគមន៍​ភូមិ​២៣ ដែល​ចង់​ឲ្យ​អភិវឌ្ឍ​ផ្លូវ​ទំហំ ១៤​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​ចាស់។ ខាង​លោកស្រី​ចង់​ឲ្យ​អភិវឌ្ឍ​តែ ៨​ម៉ែត្រ​កន្លះ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​ទេ ព្រោះ​ដី​តូច ហើយ​ខ្លាច​បាត់បង់​ផ្ទះ៖ «»។

ពលរដ្ឋ​ទាំងនេះ​តែង​តែ​ព្យាយាម​ជួប​អភិបាល​រាជធានី​ភ្នំពេញ​តាំង​ពី​ជំនាន់​លោក ប៉ា សុជាតិវង្ស ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ផ្ទះ​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង។ ពួក​គាត់​បារម្ភ​ព្រោះ​តែ​ទទួល​ដំណឹង​ថា គម្រោង​អភិវឌ្ឍន៍​នេះ​មាន​ទំហំ​ពី ១០​ម៉ែត្រ​ទៅ ៣០​ម៉ែត្រ។
ញត្តិ​របស់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដែល​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា មាន​បំណង​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ៣​ចំណុច គឺ​ទី​១ ធ្វើ​ផ្លូវ​ត្រឹម ១៤​ម៉ែត្រ ដោយ​មាន​ទ្រូង​ផ្លូវ ៦​ម៉ែត្រ និង​មាន​ចិញ្ចើម​ផ្លូវ ១​ម៉ែត្រ​សងខាង​ផ្លូវ​រថភ្លើង។ ទី​២ ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី និង​ទី​៣ ស្នើសុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដោយ​គ្មាន​ការ​បណ្ដេញ។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា មិន​អាច​មាន​ប្រសាសន៍​អំពី​បញ្ហា​នេះ​បាន​ទេ ព្រោះ​លោក​ជាប់​រវល់​រៀបចំ​ពិធី​អបអរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​១៧ កក្កដា។

ពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ហើយ ប៉ុន្តែ​មិន​អាច​សន្យា​អ្វី​ទេ៕

Source link

x

Check Also

លោក គឹម សុខ បន្ត​ចាញ់​ក្ដី​បន្ត​ទៀត​នៅ​សាលា​ឧទ្ធរណ៍​ជាមួយ​នឹង​លោក ហ៊ុន សែន

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ...

Shame on you, Hun Sen!

Source link