ពលរដ្ឋ​នៅក្នុង​ស្រុក​ចិត្រ​បុរី​រាប់ពាន់​នាក់​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ​ពី​គ្រុមគ្រូពេទ្យ​ស្មាក់ចិត្ត​ដែល​មក​ជា​ច្រើនប្រទេស​

​ក្រចេះ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការ គាំពារ​អន្តរជាតិ (CMI) សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក យក់ ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​ចិត្រ​បុរី បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​មណ្ឌល​សុខភាព ឃុំ​ដារ ស្រុក​ចិត្រ​បុរី រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៥ មករា ២០១៨​នេះ ។​

​លោក យក់ ប៊ុណ្ណា បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​នាពេលនោះ សុទ្ធសឹង​ជា​ពលរដ្ឋ​នៅក្នុង​ស្រុក​ចិត្រ​បុរី ព្រោះ​មណ្ឌល​សុខភាព​ដារ​ឋិត​នៅ​ចំនុច​កណ្តាល​របស់​ស្រុក​ចិត្រ​បុរី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុង​ការទទួលយក​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​នេះ ។​

​លោក​បន្តថា ក្រុម​គ្រូពេទ្យ​ស្មគ្រ័ចិត្ត CMI គឺ​មាន​ច្រើន​ប្រទេស​ចូលរួម​ចម្រុះ​គ្នា ដូចជា សហរដ្ឋអាមេរិក ប្រទេស​ចិន ហុងកុង យូ​សេ​ឡែន កាណាដា និង​ប្រទេស​តៃវ៉ាន់ ដោយ​ពួកគាត់​សហការ​គ្នា​ជា​ក្រុម ដើម្បី​ផ្ដល់​សេវា​សុខភាព​ផ្សេងៗ​គ្នា ដូចជា ផ្នែក​ជំងឺ​ទូទៅ រោគ​ស្ដ្រី ពិនិត្យ​ព្យាបាល​កុមារ ជំងឺ​ធ្មេញ ជំងឺ​ភ្នែក ការចាក់​ម្ជុល​វិជ្ជា​សាស្ត្រ​សម្រាប់​អ្នកមាន​ជំងឺ​សរសៃ ជាដើម ។ ចំនួន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ឃុំ​ដារ​រាប់ពាន់នាក់ ។​

​ក្នុង​នោះ​ផង​ដែរ លោក​ក៏​បាន​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត CMI
​ដែល​បាន​ចំ​ពេលវេលា​ដែល​មាន​សារៈសំខាន់​មក​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ទាំង​កុមារ ស្ត្រី និង​ជន​ចាស៎ជរា ៕
​ដោយ  កិះ​ខន​

 

 

k180114b3 k180114b5 k180114b8 k180114b7

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...