ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក លី ឡេង ជា​អភិបាលខេត្ត និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​ស​ង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​ជាច្រើន​វង់​ត្រូវបាន​គេ​បើក​លេង​ក្នុងព្រៃ​ចម្ការ​ស្វាយ​មួយកន្លែង នៅ​ភូមិ​ក្លោង ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រឡប់ បាន​រិះគន់​ថាបើ​គ្មាន​ការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក​ទេនោះ គឺ​គ្មាន​នរណា​អាច​បើក​ល្បែងស៊ីសង​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ជនល្មើស​អាច​បើក​ល្បែងស៊ីសង​បំពាន​ទៅលើ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់ក្រោម​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទេ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវ​ប្រឈម​នឹង​ការផ្ដន្ទាទោស​ជា​ធរមាន​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​សង្វៀន​បញ្ជល់​មាន់​និង​ល្បែង​អាប៉ោង​ច្រើន​វង់​ត្រូវបាន​គេ​បើក​លេង​ក្នុងភូមិ​ក្លោង គឺ​បទល្មើស​ផ្សេងៗ​ក៏​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មាន​អំពើចោរកម្ម​លួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​កើតឡើង​តាម​ភូមិ​នានា​ជា​រៀងរាល់​យប់ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រ​សួត​មហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពុង​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​៕

20136597_341376639616636_2049987512_nលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ 20187857_341376729616627_1258465068_n 20206018_341376706283296_448411476_n

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...