ពលរដ្ឋគ្មានជំនឿលើសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ឈ្មួញឈើឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាក្នុង ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសព្រៃឈើនៅខេត្ត កំពង់ស្ពឺ ហើយបញ្ហានេះត្រូវបានមជ្ឈដ្ឋាននានាតាមដានដោយយកចិត្តទុកដាក់។ ប្រភពពី សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ជឿង ថេង ត្រូវបានឃាត់ខ្លួនក្នុងសង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយអនុវត្តន៍តាមដីកាសាលាដំបូងរាជធានីភ្នំ ពេញ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធការប្រមូលនិងដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មាន ច្បាប់អនុញ្ញាត។ ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានវាយតម្លៃទុកជាមុនថា មិនយូរទេឈ្មួញ ឈើឈ្មោះ ជឿង ថេង ដែលមានខ្នងបង្អែករឹងមាំអាចគេចផុតពីសំណាញ់ច្បាប់ជាមិនខាន ដូចអ្វីដែលតុលាការខេត្តកំពត ធ្លាប់បានដោះលែងឈ្មួញឈើរូបនេះនាពេលកន្លងមក។

បន្ទាប់មកគឺកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ឈ្មោះ ឆម វាសនា ដែលជាមេការ ឈ្មួញឈើជនជាតិយួនឈ្មោះ ស៊ី ស ត្រូវបានសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ ឃាត់ខ្លួនដើម្បីចាត់ វិធានការតាមច្បាប់ពាក់ព័ន្ធករណីរត់ការប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនាពេលកន្លងមក។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនឈ្មោះ ឆម វាសនា គឺអនុវត្តន៍តាមដីកាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធទៅនឹងបទ ល្មើសព្រៃឈើ ហើយមានភស្តុតាងជាក់ស្តែងទៀតផង។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ កំពុងតាមដានដោយយកចិត្តទុកដាក់ ហើយជំរុញឲ្យសមត្ថកិច្ចនិងតុលាការចាត់ ការតាមច្បាប់ទៅលើឈ្មួញឈើជនជាតិយួនឈ្មោះ ស៊ី ស ដែលជាអ្នកទទួលខុសត្រូវធំជាង ឈ្មោះ ឆម វាសនា ដែលជាអ្នករត់ការទៅទៀត។

មន្ត្រីរាជការនិងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថាប្រសិនបើសមត្ថកិច្ចនិងតុលាការមានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើពិតប្រាកដមែនគួរចាត់វិធានការទៅលើឈ្មួញឈ្មោះ ស៊ី ស និងឈ្មួញឈើធំៗមួយចំនួនទៀតដែលជាមន្ត្រីយោធានិងមន្ត្រីនគរបាល ក៏ដូចជាមន្ត្រីអាវុធហត្ថឈ្មោះ ឆេង ឡុង ផងដែរ។ ការដែលសមត្ថកិច្ចនិងតុលាការ ចាត់វិធានការតែលើឈ្មួញឈើជាមន្ត្រីយោធាឈ្មោះ ជឿង ថេង និងឈ្មោះ ឆម វាសនា ជាមេការឈ្មួញឈើជនជាតិយួនឈ្មោះ ស៊ី ស គឺមិនអាចទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្តកំពង់ស្ពឺ បានឡើយ។ ជាងនេះទៅទៀតបទល្មើសព្រៃឈើក្នុងខេត្តកំពង់ស្ពឺ មានជាប់ពាក់ព័ន្ធជា មួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀតផងដែរ ទើបឈ្មួញអាចដឹកជញ្ជូនឈើទៅដល់ព្រំដែនយួន ដូច្នេះសមត្ថកិច្ចនិងតុលាការមិនត្រូវមើលរំលង ក្រុមមន្ត្រីពុករលួយដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើទាំងនោះទេ៕

ឈ្មួញឈើឈ្មោះ ជឿង ថេង ត្រូវចាប់ខ្លួន

ឈ្មួញឈើឈ្មោះ ជឿង ថេង ត្រូវចាប់ខ្លួន

18072560_301853776902256_895156933_n

ឈ្មោះ ឆម វាសនា ត្រូវសមត្ថកិច្ចចាប់ខ្លួន

18051892_301854043568896_452099164_n

Source link

x

Check Also

​បែកធ្លាយ​រឿង​ដល់ក ! ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មានការ​តែងតាំង​នាយ​អាវុធហត្ថ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​គ្មាន​អត្តលេខ​

​ជា​រឿង​ហួសចិត្ត​ឥតឧបមា​នៅពេល​ដឹងថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ...

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិថ្វាយលិខិតជូនព្រះមហាក្សត្រពាក់ព័ន្ធនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

Source link