ផ្ទុះ​ប្រព័ន្ធ​ហ្គាស​ក្នុង​រោងចក្រ​មួយកន្លែង​នៅ​ប៉ោយប៉ែត​របួស​កម្មករ​៣​នាក់​

ខេត្តបន្ទាយមានជ័យ​៖​នៅ​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧​នេះ មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង​នៅក្នុង​រោងចក្រ​ផលិត Hard Disk ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បណ្តាល​ឲ្យ​កម្មករ​៣​នាក់​របួស​។​


​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បណ្ដា​ឲ្យ​មាន​អគ្គិភ័យ​នេះ ដោយសារតែ​ធ្លាយ​ប្រព័ន្ធ​បណ្តាញ​បំពង់​ហ្គាស ដែល​នៅ​កៀក និង​ឡ​ស្ល​រអា​លុយ​មី​ញូ​ម​។ ក្នុង​ហេតុការណ៍​នេះ ដែល​បណ្ដាល​ឲ្យ​កម្មករ​៣​នាក់​រងរបួស ក្នុង​ស្រី​ម្នាក់ និង​ខូចខាត​ឡ​ស្លរ​អាលុយមីញ៉ូម​ចំនួន​២​ផងដែរ​។​
​តែ​ជា​យ៉ាងណាក៏ដោយ គ្រោះ​អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ​ដោយសារ​តែមាន​ការជួយ​អន្ដរាគមន៍​ទាន់ពេល ពី​កម្លាំង​អធិការ​ក្រុង​ប៉ោយប៉ែត កម្លាំង​អាវុធហត្ថ​ក្រុង​។​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

1-321-33 1-35 1-36

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...