ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ​ប្តឹង​ប្រពន្ធ​ដាក់គុក​ព្រោះ​រករឿង​ពេល​នាំ​ស្រី​មក​ដេក​ក្នុងផ្ទះ​!

​ភ្នំពេញ​៖​ភរិយា​និង​បងថ្លៃ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​ទ្យ​វិសាល​សុខ​ដែលជា​ប្តី​ប្តឹង​ឲ្យ​តុលាការ​ឃុំខ្លួន​ដោយសារ​ហ៊ាន​វ៉ៃ​ប្តី​ពេល​នាំ​ស្រី​ចូលដេក​ក្នង​ផ្ទះ​។​​ភរិយា​លោក​ប្រធាន​ពហុ​ព្យាបាល​វិសាល​សុខ​និង​បងថ្លៃ​ប្រុស ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ១៣​កុម្ភៈ ឆ្នាំ​២០១៨​ដើម្បី​សាកសួរ​ករណី​

ព្រួត​គ្នា​យក​កា​តូ​ទឹក​ជ័រ​សម្រាប់​ស្រោច​ផ្កា​វាយ​ប្តី បណ្ដាលអោយ​បែក​ឈាម​ខណៈពេល​ឃើញ​ប្តី​នៅក្នុង​បន្ទប់ដេក​ក្នុងផ្ទះ​ផ្ទាល់ខ្លួន​ជាមួយ​ស្រី​ផ្សេង​។​
​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​បាន សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំង​២​នាក់ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​សំណុំ​រឿងនេះ​អោយ​ចៅក្រម​ស៊ើបសួរ​បន្ត​តាម​នីតិវិធី​ដោយ​ភ្ជាប់​ការស្នើសុំ​ឃុំខ្លួន​ផងដែរ ។​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​លោក​ម៉ុង​មុនី​សោភា ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ទាំង​២​នាក់​បងប្អូន​ដាក់ពន្ធនាគារ​ហើយ​។​

​ជនជាប់ចោទ ឈ្មោះ ទូច រស្មី ហៅ​អា​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​ភរិយា​លោក​ជា សំអាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១០៣៥ បុរី​សេ​វិ​ន​វិឡា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ឈ្មោះ ទូច សុធា ហៅ​តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បងប្រុស​របស់​ឈ្មោះ​ទូច រស្មី ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី ៩​កុម្ភៈ ឆ្នាំ​២០១៨ ឈ្មោះ​ទូច រស្មី បានមក​ដល់ផ្ទះ​របស់​ខ្លួន​លេខ​១០៣៥ បុរី​សេ​វិ​ន​វីឡា ស្រាប់តែ​ឃើញ​ប្ដី​របស់ខ្លួន​ឈ្មោះ ជា សំអាន នៅក្នុង​បន្ទប់ដេក​ជាមួយ​ស្រីក្មេង​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ ។ ពេលនោះ​ប្រពន្ធ​ក៏​សួរនាំ​ប្ដី​ដែល​ថ្លើមធំ​ហ៊ាន​នាំ​ស្រីក្មេង​មក​ស្នេហា​គ្នា​ដល់​ក្នុងផ្ទះ​មិនចេះ​អៀនខ្មាស ចឹ​ង​។ ការជជែក​គ្នា​នោះបាន​ឈានដល់​មាន​ការប្រតាយប្រតប់គ្នា​ស្រែក​ឡូឡា​ពេញ​ផ្ទះ​ក៏​លឺ​ដល់​ឈ្មោះ ទូច សុធា ដែល​នៅ​ក្នុ​បន្ទប់​ផ្សេង ។

ពេលលឺ​សូរសម្លេង​ឈ្លោះ​គ្នា​របស់​ប្ដី​ប្រពន្ធ​នេះ ឈ្មោះ​ទូច សុធា បាន​ស្ទុះ​មក​ចាប់ដៃ​កុំអោយ​លោក ជា សំអាន វាយ​ប្រពន្ធ​ដោយសារតែ​ប្រពន្ធ​សួរនាំ​រឿង​យក​ស្រីក្មេង​មក​ដេក​ដល់​ក្នុងផ្ទះ ។ ឆ្លៀតពេល​ឃើញ​បងប្រុស​ចាប់ដៃ​ប្ដី​ជាប់ ឈ្មោះ ទូច រស្មី បាន​ស្ទុះ​ទៅយក​កា​តូ​ទឹក​ជ័រ​មក​វាយ​ក្បាល​ប្ដី​ឈ្មោះ​ជា សំអាន ពីរ​បី​ប៉ូ​ក​បណ្ដាលអោយ​បែក​ឈាម​ហូរ​រឹមៗ ។​

​ក្រោយ​បែកក្បាល​ហូរឈាម​ដូច្នេះ ឈ្មោះ​ជា សំអាន ក៏បាន​ប្ដឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​អោយ​ចុះមក​ឃាត់ខ្លួន​ប្រពន្ធ​និង​បងថ្លៃ​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ​តែម្ដង ។​
​គេ​មិនដឹងថា​ហេតុ​អី​បានជា​លោក​ប្រធាន​មន្ទី​ពេទ្យ​ហ៊ាន​នាំ​ស្រីក្មេង​មក​ស្នេហា​គ្នា​ប្រព្រឹត្ត​អំពើ​ផិត​មានទោស​ឯក​ពន្ធភាព​បែ​រ​ជា​មកប្ដឹង​ប្រពន្ធ​និង​បងថ្លៃ​រហូត​ត្រូវ​ឃុំខ្លួន​នោះឡើយ​ព្រោះ​ការអនុវត្ត​ច្បាប់​ស្រុក​ខ្មែរ​អា​ញ៉េ​អា​ញ៉ៃ​ស្រេច​ចិត្ត​ចឹ​ង​នោះ​៕

a-visala-visal2a-visal1

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...