ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរពិនិត្យមើលរឿងអាស្រូវរបស់ លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ ខ្លះផង

មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ពុធ សុខា មេគយចល័ត ប្រចាំផ្លូវជាតិលេខ៥ជាបន្ទាន់។ ដោយហេតុថា ការដែលលោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ៥ តម្រូវឲ្យឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះបង់លុយលើតុ ក្រោមតុឬលុយខ្មៅលុយស តាមការកំណត់របស់ខ្លួនមិនទាន់ត្រូវបានលោក គុណ ញឹម អគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាត់វិធានការត្រួតពិនិត្យនៅឡើយទេ។ ឥឡូវនេះ លោក ពុធ សុខា នៅតែប្រើគ្រប់វិធីដើម្បីប្រមូលលុយដាក់ហោប៉ៅដោយយកឈ្មោះមេៗខាងលើមកធ្វើជាសំអាងយ៉ាងងងើល។ ប្រការនេះធ្វើឲ្យឈ្មួញនិងអាជីវករត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងគឺទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុ ក្រោមតុ និងលុយថ្លៃបាយថ្លៃទឹកឲ្យលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥នោះដែរ។

ករណីលោក ពុធ សុខាមេគយប្រចាំផ្លូវជាតិលេខ៥ កំពុងប្រព្រឹត្តអំពើពុករលួយជំរិតយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះ កំពុងតែល្បីល្បាញយ៉ាងខ្លាំងតែរហូតមកដល់ពេលនេះមិនទាន់ឃើញលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់នោះទេ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើលរឿងអាស្រូវរបស់លោក ពុធ សុខា ជាមេគយចល័តផ្លូវជាតិលេខ៥ខ្លះផង ព្រោះឈ្មួញនិងអាជីវករកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំងដោយសារតែចំណាយលុយលើតុនិងក្រោមតុច្រើនពេក។ បើមិនដូច្នេះទេលោក ពុធ សុខា ដែលមានខ្នងបង្អែករឹងមាំ ច្បាស់ជាបន្តប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ ជាមិនខានហើយយកឈ្មោះមន្ត្រីធំៗមកគំរាមឈ្មួញនិងអាជីវករយ៉ាងកំរោល។

លោក ពុធ សុខា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាំងពីនៅធ្វើជាមេគយ ចល័តក្នុងខេត្តកំពង់ចាម ឥឡូវកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយក្នុងតួនាទីជាមេ គយចល័តផ្លូវជាតិលេខ៥ ហើយគ្មាននរណាហ៊ានប៉ះពាល់ឡើយ។ ជាការពិតសូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវក៏មើលរំលងអំពើពុករលួយរបស់លោក ពុធ សុខា មេគយចល័តប្រចាំផ្លូវជាតិលេខ ៥ដែរ។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់យ៉ាងចម្លែកក្នុង ខណៈដែលលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥កាន់តែល្បីល្បាញខាងពុករលួយ ធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះស្ថាប័នគយទាំងមូល៕

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ

លោក គុណ ញឹម អគ្គនាយកគយ

លោក គុណ ញឹម អគ្គនាយកគយ

Source link

x

Check Also

ឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃ បន្តដឹកឈើពីខេត្តមណ្ឌលគិរី តាមរថយន្តតូចធំទៅស្រុកយួន

សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានរាយការណ៍នៅចុងសប្តាហ៍នេះថា មេឈ្មួញរកស៊ីដឹកឈើប្រណIតឈ្មោះ ហូវ ជីវ៉ៃ ...

​អ្នក​ចូលចិត្ត​ស្រា​វី​ស្គី​ត្រូវ​ប្រយ័ត្ន ! ស្រា Chivas ដ៏​ពេញនិយម​ចាប់ផ្តើម​មាន​ក្លែងក្លាយ​ផ្អើល​ដល់​សមត្ថកិច្ច​ហើយ 

​នៅ​មុនពេល​លេចចេញ​វត្តមាន​ស្រា​វី​ស្គី​ឈ្មោះ Chivas គឺ​បណ្តា​អ្នកមាន​លុយកាក់ និង​ចូលចិត្ត​ស្រា​វី​ស្គី (Wisky) ...