ប្រធានសាខាគយខេត្តប៉ៃលិន លោក សំ សុវណ្ណារិទ្ធ ជាអ្នកបើកដៃឲ្យមេគយច្រកទ្វារអន្តរជាតិព្រំ ធ្វើបាបពលរដ្ឋទន់ខ្សោយតាមអំពើចិត្ត

ថ្មីៗនេះពលរដ្ឋទន់ខ្សោយដែលប្រកបមុខរបរដឹកបន្លែបង្ការ ផ្លែឈើនិងទំនិញផ្សេងៗពី ប្រទេសសៀមរាប់សិបនាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខច្រកទ្វារអន្តរជាតិព្រំ ដើម្បីប្រឆាំងទៅ នឹងសមត្ថកិច្ចគយដែលគាបសង្កត់ជំរិតយកលុយពីពួកគាត់ដោយគ្មានការយោគយល់។ ប្រ ជាពលរដ្ឋដែលប្រមូលផ្តុំគ្នាតវ៉ាបានឲ្យដឹងថាពួកគាត់ដឹកទំនិញក្នុងមួយជើងនៅសល់កម្រៃ មិនដល់២០០០០រៀលផងទេ ហើយបែរជាត្រូវមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោក ទី ប៊ុន ឡង់ ជំរិតយកលុយពីពួកគាត់ក្នុងមួយម៉ូតូពី១០០០០រៀល ទៅ២០០០០រៀល ដូច្នេះពួកគាត់ មានលុយឯណាទុកទិញអង្ករច្រកឆ្នាំង។ ពលរដ្ឋបានលើកឡើងថា មេគយច្រកទ្វារអន្តរជាតិ ព្រំ ខេត្តប៉ៃលិន មុនៗមិនគាបសង្កត់ពួកគាត់ដល់ថ្នាក់ហ្នឹងទេប៉ុន្តែឥឡូវនេះលោក ទី ប៊ុនឡង់ កំពុងហុតឈាមអង្កៀមឆ្អឹងពួកគាត់យ៉ាងសាហាវតែម្តង។

ពលរដ្ឋបានរិះគន់ថាលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនកំពុងធ្វើបាបពួកគាត់ហួសហេតុ ព្រោះមន្ត្រីគយរូបនេះគាបសង្កត់ឈ្មួញនិងអាជីវករតូចតាចដោយគ្មានការយោគយល់ឡើយ។ ផ្ទុយទៅវិញលោក ទី ប៊ុនឡង់ កំពុង តែឃុបឃិតបើដៃឲ្យឈ្មួញធំៗនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចូលតាមច្រកទ្វារអន្តរជាតិព្រំ យ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបអាជីវរតូចតាចនិងពលរដ្ឋដែលប្រកបរបរនាំទំនិញពីទឹកដីសៀមចូល តាមច្រកទ្វារអន្តរជាតិព្រំ រិះគន់ខ្លាំងៗថាលោក ទី ប៊ុនឡង់ កំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយសារតែមានការឃុបឃិតបើកដៃពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចតូចតាចនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា
រយៈពេលប្រមាណពីរខែកន្លងទៅនេះមានឈ្មួញធំៗជាច្រើននាក់សម្រុកនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារអន្តរជាតិព្រំ យ៉ាងពេញបន្ទុកតែម្តង។ ប្រភពបាន ឲ្យដឹងទៀតថាការដែលលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ហ៊ានបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេង បែបនេះគឺមានការឃុប ឃិតបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិនផងដែរ។ ជាងនេះទៅ ទៀតគឺអាចមានជាប់ពាក់ព័ន្ធជាមួយមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលរង់ចាំទទួលផលប្រយោជន៍ប្រចាំខែយ៉ាងរីករាយ។

មន្ត្រីគយតូចតាចនៅខេត្តប៉ៃលិន បានរិះគន់ចំៗថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គឺជាអ្នកបើកដៃឲ្យលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ធ្វើអ្វីៗតាមអំពើចិត្ត ។ មន្ត្រីគយនិងភ្នាក់ងារគយតូចតាចនៅខេត្តប៉ៃលិនបានឲ្យដឹងថា ចំណូលពន្ធគយក្នុងខេត្តប៉ៃលិន កាលពីខែមេសាកន្លងទៅមានការធ្លាក់ចុះយ៉ាងគំហុកគឺធ្លាក់ក្រោមការកំណត់របស់ថ្នាក់លើដោយរកចំណូលបានតែជាង៣០០០លានរៀលប៉ុណ្ណោះ។ ប្រភពខ្លះបានឲ្យដឹងថាមកពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន និង លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ គិតតែពីរឿងឃុបឃិតគ្នាប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយយ៉ាងគឃ្លើន ទើបចំណូលពន្ធមានការធ្លាក់ចុះ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថាសព្វថ្ងៃនេះ លោក ទី ប៊ុនឡង់ ដែលជាមេគយប្រចាំច្រកទ្វារអន្តរជាតិព្រំ ដោយមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងបើកដៃឲ្យឈ្មួញច្រើននាក់នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។ មានសេចក្តីរាយការណ៍ថាឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិព្រំ ដោយដឹកជញ្ជូនតាមរថយន្តយីឌុបធំៗក្នុងមួខែៗរាប់រយគ្រឿង ហើយឈ្មួញត្រូវបង់លុយឲ្យទៅមន្ត្រីគយតាមការកំណត់ទើបចៀសផុតពីការបង្ក្រាប។ ទាក់ទងនឹងបញ្ហាខាងលើនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរបណ្តែតបណ្តោយឲ្យមន្ត្រីគយនៅខេត្តប៉ៃលិនធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ ព្រោះរដ្ឋត្រូវបាត់បង់ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ៕

លោក សំ សុវណ្ណារិទ្ធ ប្រធានខាសាគយខេត្ត ប៉ៃលិន

លោក សំ សុវណ្ណារិទ្ធ ប្រធានខាសាគយខេត្ត ប៉ៃលិន

IMG_2354

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...