ប្រធានសាខាគយខេត្តប៉ៃលិនថ្មី លោក សំ សុវណ្ណារិទ្ធ មានកេរ្តិ៍ឈ្មោះមិនសូវល្អតាំងពីនៅ ខេត្តមណ្ឌលគិរី

លោក សំ សុវណ្ណារិទ្ធ អត្តលេខ១១១៩ ដែលត្រូវទទួលតំណែងជា ប្រធានសាខាគយ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ត្រូវបានប្រភពមួយចំនួនបង្ហើបឲ្យដឹងថា មានកេរ្តិ៍ឈ្មោះមិនសូវល្អតាំងពីនៅធ្វើជាប្រធានសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរី មក ម្ល៉េះ។ មន្ត្រី គយតូចតាចក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាទំនងជាលោក សំ សុវណ្ណារិទ្ធ ហ៊ានចំណាយដើមទុនអស់យ៉ាងច្រើនទើបទទួលបានតំណែងជាប្រធានសាខាគយខេត្តប៉ៃ លិន យ៉ាងស្រួលៗបើទោះបីជាមានគូប្រជែងច្រើននាក់ក៏ដោយ។ ហេតុនេះហើយទើបមជ្ឈ ដ្ឋាននានា កំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះប្រសិទ្ធភាពការងារគយនៅខេត្តប៉ៃ លិន ក្រោយពេលដែលលោក សំ សុវណ្ណារិទ្ធ ធ្វើជាមេគយខេត្តនេះតាំងពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

មន្ត្រីគយតូចតាចក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលលោក សំ សុវណ្ណារិទ្ធ នៅធ្វើ ជាមេគយខត្តមណ្ឌលគិរី បានបើកដៃឲ្យឈ្មួញនាំចូលប្រេងសាំងនិងទំនិញគេចពន្ធពីស្រុក យួនយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយការដែលលោក សំ សុវណ្ណារិទ្ធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា។ ជាងនេះទៅទៀតទំនិញនិងឈើដែលឈ្មួញនាំពីទឹកដីកម្ពុជាចូលទឹកដីយួន យ៉ាងអនាធិបតេយ្យក៏ជាប្រភពចំណូលដ៏ធំរបស់លោក សំ សុវណ្ណារិទ្ធ ផងដែរ។ ដូច្នេះហើយ ទើបលោក សំ សុវណ្ណារិទ្ធ មានធនធានច្រើនរហូតអាចជ្រែយកតំណែងជាប្រធានសាខាគយ ខេត្តប៉ៃលិន បានយ៉ាងសុខស្រួល។

មានការវាយតម្លៃថា លោក សំ សុវណ្ណារិទ្ធ នឹងយកបទពិសោធន៍ពីខេត្តមណ្ឌលគិរី ទៅអនុវត្តន៍នៅខេត្តប៉ៃលិន ប្រកបដោយជោគជ័យជាមិនខាន ជាពិសេសពាក់ព័ន្ធទៅនឹង ករណីបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពី ទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកព្រំដែននិងច្រករបៀងក្នុងខេត្តប៉ៃលិន។ ជាក់ើស្តែងឥឡូវ នេះប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថាការ ដែលលោក ទី ប៊ុនឡង់ មេគយច្រកអន្តរជាតិព្រំ ហ?ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេច ពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមអំពើចិត្តក៏អាចមានការបើកដៃពី លោក សំ សុវណ្ណារិទ្ធ ផងដែរ។ មានន័យថាទាំងលោក ទី ប៊ុនឡង់ និងលោក សំ សុវណ្ណារិទ្ធ ទំនង ជាចំណាយដើមទុនអស់ច្រើនទើបនាំគ្នាខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់ ដែលបញ្ហានេះ លោក គុណ ញឹម ជាអគ្គនាយកគយគួរពិនិត្យមើលខ្លះផង៕

IMG_0412 IMG_0411

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...