ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក ជួប សារុន កំពុងជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ

ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក ជួប សារុន កំពុងរងការរិះគន់ថា ជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ និងបក្ខពួកនិយមនៅក្នុងស្ថាប័នរបស់ខ្លួន។ មន្រ្តីក្រោមឱវាទ របស់លោក ជួប សារុន បានបញ្ជាក់ថា អំពើល្មើសច្បាប់របស់លោក ជួប សារុន បានធ្វើឲ្យមន្រ្តីមន្ទីរបរិស្ថានខេត្តបាត់ដំបង អសកម្មភាពការងារយ៉ាងខ្លាំង។

រឿងមិនប្រក្រតីនៅក្នុងមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ត្រូវគេដឹងថា មានសារព័ត៌មានបាន ចេញផ្សាយរួចម្តងមកហើយ កាលពីអំឡុងខែមករា ឆ្នាំ២០១៧ ហើយនៅខែដើមខែមេសា ឆ្នាំ២០១៧នេះ អំពើពុករលួយនៅតែកើតមានបន្តទៀត ខ្លាំងជាងមុនដោយមានតែឈ្មោះមន្រ្តីបើកប្រាក់ខែមិនមានមុខមកធ្វើការ។

ជាក់ស្តែងមានសាច់ញាតិកូន ក្មួយ លោក ជួប សារុន ប្រធានមន្ទីរបរិស្ថានបានដេកស៊ីប្រាក់ខែរដ្ឋ អស់រយ:ពេល២ ទៅ៣ឆ្នាំតាំងនៅរៀន វិទ្យាល័យ ហើយពេលនេះកំពុងរៀន បន្តនៅសាកលវិទ្យាល័យ ឆ្នាំទី១ ឆ្នាំទី២ ដោយមិនបានធ្វើការងារអ្វីនោះទេ។ មន្រ្តីរាជការបម្រើការងារនៅមន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជាក់ថា សព្វថ្ងៃនេះ លោក ជួប សារុន មិនបានខ្លាចញញើតច្បាប់អ្វីឡើយ គឺគិតតែខំប្រឹងប្រមូលផលប្រយោជន៍ប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះ ពលរដ្ឋបានរិះគន់ថា លោក សាយ សំអាល់ ដែលជារដ្ឋមន្រ្តីក្រសួងបរិស្ថានគប្បីពិនិត្យមើលភាពមិនប្រក្រតីនៅមន្ទីរបរិស្ថានខេត្តបាត់ដំបង ខ្លះផងព្រោះសព្វថ្ងៃនេះមានបញ្ហាកើតឡើងយ៉ាងច្រើន។ ប្រភពដដែលបានរិះគន់ថា នៅខេត្តបាត់ដំបងមិនត្រឹមតែមានបញ្ហាបរិស្ថានគ្រប់គ្រងសំរាមមិនបានល្អនោះទេ តែក៏មានករណីកាប់ព្រៃឈើ និងសកម្មភាពរានយកដីព្រៃដោយខុសច្បាប់ផងដែរ៕

IMG_0447

Source link

x

Check Also

ឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃ បន្តដឹកឈើពីខេត្តមណ្ឌលគិរី តាមរថយន្តតូចធំទៅស្រុកយួន

សកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរី បានរាយការណ៍នៅចុងសប្តាហ៍នេះថា មេឈ្មួញរកស៊ីដឹកឈើប្រណIតឈ្មោះ ហូវ ជីវ៉ៃ ...

​អ្នក​ចូលចិត្ត​ស្រា​វី​ស្គី​ត្រូវ​ប្រយ័ត្ន ! ស្រា Chivas ដ៏​ពេញនិយម​ចាប់ផ្តើម​មាន​ក្លែងក្លាយ​ផ្អើល​ដល់​សមត្ថកិច្ច​ហើយ 

​នៅ​មុនពេល​លេចចេញ​វត្តមាន​ស្រា​វី​ស្គី​ឈ្មោះ Chivas គឺ​បណ្តា​អ្នកមាន​លុយកាក់ និង​ចូលចិត្ត​ស្រា​វី​ស្គី (Wisky) ...